Mark-Kim កាន់តែផ្អែមដំណើរកំសាន្ដហានីមូនក្រៅប្រទេសកៀកកើយគ្នារាំយ៉ាងសប្បាយរីករាយសង្ស័យតែមកវិញមានដំណឹងល្អប្រកាស!! មានវីដេអូ
ហោះហើរឆ្លងប្រទេសទៅបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក សម្រាប់គូរស្នេហ៍ស្វាមីភរិយាល្បីឈ្មោះយ៉ាង Mark-Prin និង Kimberly Ann ដោយជាក់ស្ដែងបានបង្ហាញខ្លួននៅលើទឹកដីនៃប្រទេស New Zealand ថ្ងៃហានីមូនចាប់ផ្ដើមហើយ
ដោយ Mark-Kim បានប្រមូលយកនូវរូបភាពស្អាតៗជាច្រើនមកផ្ញើរអ្នកគាំទ្រដូចសព្វមួយដង អាចនិយាយបានថាដំណើរកំសាន្ដរបស់អ្នកទាំងពីរជះភាពផ្អែមល្ហែមមិនស្ទើរទេ ព្រោះចំហាយជះចេញដល់ហ្វេនៗឈួលខ្លាំងណាស់ សូម្បីតែស្កក៏ចង់ហៅបងដែរ
ខាង Kimberly បានផុសរូបភាពខណៈពេលរាំជាមួយសំណព្វចិត្តអមជាមួយនិងប្រយោគសារថា “All I want is to dance and laugh with you for no reason forever” ឃើញបែបនេះហើយអោយហ្វេនៗអូសរំលងម្ដេងកើតត្រូវតែឡាយនិងខមិនហើយ ម្នាក់ៗរងចាំស្ដាប់តែដំណឹងល្អទេ
អត្ថបទដោយ : នីត្តា