មួយគូរនេះច្បាស់លាស់ហើយ! Obanidhi ព្រមទទួលថាកំពុងមើលចិត្តជាមួយ Prang Kanyaran ដោយផុសរូបថតដំបូងក្នុង IG….! មានរូបភាព

បន្ទាប់ពីតារាចម្រៀងនិងជាតារាសម្ដែង Obanithi Wiwattanawarang បានចេញមកបើកចិត្តនិយាយយ៉ាងច្បាស់ៗចំពោះរឿងរ៉ាវស្នេហារបស់ខ្លួនជាមួយតារាសម្ដែងស្រីស្អាត Prang Kanyaran បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ដនៅប្រទេសកូរ៉េរួចមក

ក្រោយមក Obanithi បានផ្ដល់បទសម្ភាសន៍ថា អ្នកទាំងពីពិតជាបានទៅជាមួយគ្នាមែន ប៉ុន្ដែក៏មានមិត្តភ័ក្ដដទៃទៀតទៅជាមួយដែរ ព្រមទាំងអះអាងថាតាមញ៉ែមែន “ក៏ញ៉ែបែបអ្នកញ៉ែនោះអី បទម្រៀងគាត់ ហើយពេលនេះដឹងខ្លួនឬនៅ (ញញឹម) និយាយលេងៗពួកយើងកំពុងសិក្សាមើលចិត្តគ្នា មិនប្រញាប់ប្រញាល់នោះទេ ខ្ញុំយល់ថានេះជាទំនាក់ទំនងដ៏ល្អ រីកចម្រើនទៅជាជាលំដាប់ យើងក៏មិនដឹងដែរថាអនាគតវាទៅជាយ៉ាងណា តែយើងធំៗអស់ហើយ ហើយខ្ញុំគឺជាមនុស្សម្នាក់ដែលទាក់ទងនិងនរណាហើយ មិនមែនគិតតែរឿង 2-3 ឆ្នាំត្រូវបែកគ្នានោះទេ ខ្ញុំសម្លឹងមើលអនាគតវែងឆ្ងាយ ច្បាស់ក្នុងចិត្តថាពិតជាម្នាក់នេះ ច្បាស់លាស់ជាមួយមនុស្សដែលចូលមកក្នុងជីវិតយើងបំផុត អាចអះអាងពីឋានៈពួកយើងបាន”

After Footer (Active) - damrei Mr1 Zone2

ដោយសារតែជាអ្នកចូលចិត្តថតរូបដូចគ្នាខាងប្រុសសុំផុសរូបភាពរបស់ Prang ក្នុង IG អមជាមួយសារថា  “This is the real “No private anymore” អាចនិយាយបានថាព្រមនិងបើកបង្ហាញខ្លួននិងបង្ហាញភាពច្បាស់លាស់ហើយ តែប៉ុណ្ណោះ IG រំជួយហើយ

អត្ថបទដោយ : នីត្តា