គូនេះសុទ្ធតែតួឯកស្រីល្បីល្បាញដូចគ្នា ដោយតួឯកស្រី Anne Thongprasom រូបនាងជាតារារៀមច្បងហើយទោះបីជាពេលនេះមិនសូវបង្ហាញមុខក្នុងការសម្ដែងដូចមុនតែរូបនាងក៏បានក្លាយជាអ្នកដឹកនាំរឿងល្បីឈ្មោះនិងឲតារាស្រករក្រោយមករួមសម្ដែងផងដែរ។ ចំណែកតួឯកស្រីនាង Bella Ranee បច្ចុប្បន្ននេះគឺជាតួឯកស្រីដែលកំពុងមានឈ្មោះបោះសំលេងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសជាពិសេសនៅក្នុងប្រទេសថៃស្រលាញ់ចូលចិត្ត Bella ទាំងក្មេងទាំងចាស់ ក្រោយពីឃើញស្នាដៃរបស់រូបនាងសម្ដែងនៅក្នុងរឿងបុព្វេរសន្និវាសរួចមក។
ហើយកាលពីថ្មីៗនេះមានពត៌មានដ្រម៉ាមួយកើតឡើងរវាងតួឯកស្រី Anne Thongprasom និងតួឯកស្រី Bella Ranee ទាំងដែសាមីខ្លួនទាំងពីររូបមិនដឹងរឿងអ្វីនោះទេ។ តែអ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់សង្កេតឃើញថា តួឯកស្រី Bella ល្បីណាស់ដែរហេតុអ្វីមិនបានលេងរឿងដែលដឹកនាំដោយ Anne មួយសោះអញ្ចឹង។ តារាល្បីៗដ៏ទៃទៀតដូចជា Yaya Kimberly Mew Taew អីត្រូវបានតារារៀមច្បង Anne Thongprasom ហៅទៅសម្ដែងមានរឿងថ្មីៗអស់ហើយ ហេតុអ្វីអត់មានតែ Bella ដែលមិនមានរឿងភាគដែលដឹកនាំរឿងដោយ Anne។ ឬមួយទាំងគូមានបញ្ហាអ្វីនឹងគ្នាទេដឹង?
មិនឲអ្នកគាំទ្រដ្រាម៉ាយូរនោះទេ ពេលនេះដឹងហេតុផលហើយ អ្នកជិតស្និទ្ធរបស់តួឯកស្រី Anne Thongprasom បានចេញមកនិយាយបកស្រាយជំនួសផងដែរថា ការពិតទៅតារាស្រីតួឯកស្រី Anne ធ្លាប់មានរឿងភាគដឹកនាំហៅ Bella ឲមកសម្ដែងហើយ តែត្រូវបានតួឯកស្រី Bella បដិសេដដោយហេតុផលជាប់រឿងផ្សេងព្រោះមួយរយះពេលមុននេះតួឯកស្រី Bella ក៏មម៉ាញឹកនឹងកាងារណាស់ផងដែរ តារាទាំងពីរដួងមិនមានបញ្ហានឹងគ្នាអ្វីនោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ