ក្លាយទៅជារឿងរិះគន់ភ្លាមៗ រឿង Ann Thongprasom មិនអញ្ជើញ Bella សម្ដែងរឿងជាមួយទាំងដែរមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងពេលនេះ! មានរូបភាព

ក្លាយជាតារាសម្ដែងល្បីឈ្នោះលំដាប់ជួរមុខរបស់ប្រទេសថៃរួចរាល់ជាការស្រេចទៅហើយ សម្រាប់តួ​ឯកស្រី Bella Ranee មិនថានាងសម្ដែងក្នុងរឿងណាទេក៏ល្បីទាំងអស់ ថែមទាំងមានថតកម្មវិធីនិងជាតំណាងអោយម៉ាកប្រេនល្បីៗជាច្រើនទៀត ប៉ុន្ដែរឿងទាំងអស់នេះធ្វើអោយគ្រប់គ្នាមានការសង្ស័យជាខ្លាំងថាហេតុអ្វីបានជាមិនដែលឃើញ Bella សម្ដែងរឿងដែលមាន Ann Thongprasom ដឹកនាំទាល់តែសោះ

ជាក់ស្ដែង (11 មករា 2024) ក៏មានអ្នកបណ្ដាញសង្គមផុសនៅលើវេបសាយ Pantip  សួរដល់រឿងនេះថា “ហេតុអ្វីម៉ាក់ Ann មិនដែលអញ្ជើញ Bella សម្ដែងរឿងអញ្ចឹង?” ថែមទាំងមានបញ្ជាក់ថា “Bella កំពុងតែល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសនិងក្នុងក្រុម Wik Khlong Toei ដល់ថ្នាក់តួឆ្នាស់ក្រៅកញ្ចក់ទូរទស្សន៍ខ្លះក្ដៅចិត្តក្ដៅភ្នែក ត្រូវរកគ្នីគ្នាមកអង្គុយនិយាយដើម ប្រហែលមកពីត្រូវបានគេកាត់ចេញពីកម្មវិធីជាច្រើន ម្ចាស់ប្រធានបទចង់សួរថា ហេតុអ្វីបានជាអតិតតារាលេខមួយរបស់ប៉ុស្ដន៍លេខ 3 យ៉ាង Ann Thongprasom មិនដែលឃើញអញ្ចើញតួឯកស្រីល្បីឈ្មោះលេខមួយក្នុងបច្ចុប្បន្នយ៉ាង Bella មកចូលរួមសម្ដែងរឿងជាមួយ សូមអគុណចា”

After Footer (Active) - damrei Mr1 Zone2

ខណៈពេលអ្នកបណ្ដាញសង្គមផ្សេងៗទៀតនាំគ្នាចូលមកខមិនបញ្ចេញមតិយោបល់យ៉ាងច្រើនចំពោះរឿងនេះ ខមិនប្រកែកគ្នាទៅវញមករហូតក្លាយទៅជារឿងរិះគន់ឡើងមកភ្្លាមៗ ថែមទាំងខ្លះនិយាយថា សួរ Bella សិនថានាងចង់សម្ដែងជាមួយដែលឬអត់ អ្នកខ្លះក៏ថាសាច់រឿងរបស់ Ann អាចជាមិនសមនិង Bella អ្នកខ្លះថា Bella មិនសមនិងសាច់រឿងរបស់ Ann……….

អត្ថបទដោយ : នីត្តា