បន្ទិចទៀតគ្រាន់តែដកដង្ហើមក៏ខុសដែរ! Lisa BLACKPINK គ្រាន់តែមិនតែងមុខក៏ត្រូវគេរិះគន់ដែរដល់ថ្នាក់អ្នកគាំទ្រខ្លះផ្សេងថាបែបនេះ…..! មានវីដេអូ
ទាំងអស់នេះកើតឡើងនៅថ្ងៃទី 13 មករា Member number 7934222 Pantip.com website បានចេញមកដាក់ជាសំនួរសួរថា “ក្រៅម៉ោងទៅទិញឥវ៉ាន់ Lisa គួតែតែងមុខខ្លះទៅ” គឺនិយាយដល់ Lisa BLACKPINK ជាច្រើនលើកច្រើនសារពេលដែលនាងប្រើពេលវេលាផ្ទាល់ខ្លួនជាមួយមិត្តភ័ក្ដទៅដើរលេងឬទៅខាងក្រៅដែលមិនមែនជាពេលធ្វើការ ហើយនាងតែងតែមុខទទេរចេញក្រៅរហូត
ដោយមុននេះមានរូបរបស់សាម៉ីខ្លួនទៅដើរទិញឥវ៉ាន់ជាមួយ Mina band Twice ហើយក្នុងរូបបង្ហាញអោយឃើញថា Lisa មិនមានការតុបតែងមុខអ្វីទាំងអស់ សូម្បីតែក្រែមលាបមាត់ មានអ្នកថតរូបនិងយកមកផុសលើបណ្ដាញសង្គមបន្ទាប់មកក៏មានអ្នកយកទៅផុសបន្ដជាច្រើនទៀត រហូតដល់មានអ្នកចូលមកខមិនថា មុខពិតអត់ម្សៅពិតជាខុសគ្នាខ្លាំងណាស់ យល់ថា Lisa ជាមនុស្សសាមញ្ញៗប៉ុន្ដែមានរូបខ្លះផុសចេញមកអត់ស្អាត មានអ្នកធ្លាប់ជួប Lisa នៅបារីសក៏ឃើញមុខអត់ម្សៅ ទៅដើរលេងជាមួយគ្រួសារនិងអ្នកដែលមានពាក្យចរចាមរ៉ាមក៏មិនតែងមុខ ចង់អោយ Lisa ចេះមើលថែខ្លួនឯង យ៉ាងហោចណាស់ក៏លាបក្រែមបន្ទិចទៅក៏បាន មិនចាំបាច់ត្រូវតែពាក្យរោមភ្នែករាល់ថ្ងៃក៏បាន
រឿងនេះបានធ្វើអោយមានអ្នកចូលទៅខមិន ឆ្លងឆ្លើយតវ៉ាយ៉ាងច្រើន មានទាំងល្អនិងអាក្រក់ចំរុះគ្នាខាងក្រោមរូបផុស ទាំងដែលមុននេះសាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍ជាមួយ W Korea ថា ខ្ញុំជាមនុស្សចិត្តស្មោះ ដូចដែលបានឃើញ គិតយ៉ាងមិចក៏បង្ហាញចេញមកបែបនោះ សូម្បីតែពេលដែលខ្ញុំជួបនរណាជាលើកដំបូង ខ្ញុំក៏ព្យាយាមបង្ហាញនូវអ្វីជាខ្លួនឯង អ្វីដែលពិតប្រាកដចេញមក ខ្ញុំយល់ថាខ្ញុំមិនចាំបាច់ត្រូវកែប្រែខ្លួនឯងដើម្បីមើលទៅឃើញថាល្អក្នុងក្រសែភ្នែកអ្នកដទៃនោះទេ ខ្ញុំគ្រាន់តែគិតថា “នេះហើយជាខ្លួនខ្ញុំ ហើយវាយ៉ាងម៉េច” មិត្តជាច្រើនប្រាប់ថា ខ្ញុំជាមនុស្សសាមញ្ញៗជាញឹកញាប់ណាស់ដែលខ្ញុំចេញទៅជួបមិត្តភ័ក្ដដោយមិនតែងមុខថែមពេលខ្លះក្នុងឈុតគេងទៀតផង
អត្ថបទដោយ : នីត្តា