Aum Patcharapa ចេញមកប្រកាសថាឆ្នាំនេះនិងរកសង្សាអោយបានព្រោះតែគូរស្នេហ៍តារាមួយគូរនេះជះឥទ្ធិពលដល់នាងខ្លាំងណាស់! មានវីដេអូ
មានច្រើនប្រធានបទណាស់ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់តារាល្បីឈ្មោះលំដាប់លេខមួយក្នុងប្រទេសថៃយ៉ាង Aum Patcharapa បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងរឿង “ស្នេហា” មានទាំងពាក្យចរចាមរ៉ាមថានាងកំពុងវិលវល់ជាមួយអ្នកអតិត រហូតដល់រឿងដែលសាម៉ីខ្លួនទៅមើលគ្រូទាយល្បីឈ្មោះថាក្នុងខែមិថុនា និងបានជួបស្នេហាពិតជាមួយអ្នកជំនួញធំ
ដោយជាក់ស្ដែង! ខណៈពេលដែល Aum ធ្វើដំណើរទៅចូលរួមកម្មវិធី Krung Thong Placha គម្រប់ខួប 23 ឆ្នាំ សាម៉ីខ្លួនបានចេញមកផ្ដល់បទសម្ភាសន៍ចំពោះប្រធានបទខាងលើនេះ ព្រមទាំងប្រកាសច្បាស់ៗថា ឆ្នាំនេះត្រូវតែរកសង្សាអោយបាន! ព្រោះទើបតែទទួលបានថាមពលស្នេហាពីគូរ Aff Thaksaon និង Nonakul ជាកំលាំងចិត្តជួយជម្រុញ
អត្ថបទដោយ : នីត្តា