ក្លាយជាអ្នកម៉ាក់កូនពីរជាផ្លូវការហើយ សម្រាប់តារាសម្ដែងស្រីញញឹមស្រស់យ៉ាង Mew Nittha ដែលពេលនេះបានសម្រាកពីការងារក្នុងវិស័យសិល្បៈ សុំពេលវេលាបំពេញតួនាទីជាអ្នកម៉ាក់ដ៏ល្អមើលថែកូនៗសិន ព្រមទាំងតួនាទីជាភរិយាដ៏ពូកែរបស់ស្វាមី Saint Tharaphut
ដោយថ្មីៗនេះ Mew បានធ្វើការកម្មុងនំខេកតាមអនឡាយ ដើម្បីធ្វើការគម្រប់ខួប 1 ខែ ដល់កូនប្រុសពៅគឺអូន Makin ពេលនេះសាម៉ីខ្លួនបានបង្ហាញអោយឃើញតាមរយៈសារដែលសរសេរអមខាងក្រោមរូបខ្លីៗ “Makin 1 month ពណ៌ស”
ក្រោយមកម៉ាក់ៗឃើញហើយស្ទើរតែខ្យល់ចាប់ ព្រោះប្រយោគដែលបានមកគឺដូចនូវអ្វីដែលខ្លួនចង់បាន តែខុសអត្ថន័យ Makin 1 month សូមសរសេរជាពណ៌ស មិនមែនតែម៉ាក់ៗទេដែលហួសចិត្តសូម្បីតែហ្វេនៗក៏ទប់សើចមិនបានដែរ
អត្ថបទដោយ : នីត្តា