អូនជាមនុស្សស្រីកម្រ! Aum Patcharapa ប្រកាសថានិងរកសង្សាអោយបានក្នុងឆ្នាំនេះហើយមនុស្សដែលនាងត្រូវត្រូវតែជាមនុស្សប្រុសដែរ……! មានរូបភាព
នៅទំនេរមួយរយៈធំហើយសម្រាប់តារាស្រីជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ដោយសាម៉ីខ្លួនទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកបណ្ដាញសង្គមជាច្រើនក្នុងរឿងស្នេហា ហើយមានអ្នកគាំទ្រខ្លះជម្រុញអោយមានសង្សាថ្មី តែអ្នកខ្លះអោយត្រលប់ទៅសាងស្នេហ៍ជាមួយនិងសង្សាវិញ បន្ទាប់ពីគ្រូទាយល្បីឈ្មោះទាយថាសាម៉ីខ្លួននិងជួបគូរគ្រងអ្នកជំនួញធំប្រវត្តិល្អនៅក្នុងខែមិថុនាខាងមុខនេះ
ជាក់ស្ដែង (16 មករា 2024) កញ្ញា Aum បានបើកចិត្តនិយាយរឿងនេះថា ពេលនេះមិនទាន់មានអ្នកនិយាយចរចាជាមួយនៅឡើយទេ ចំណែកឯរឿងស្ទាយគឺមិនមានការប្រែប្រួលនោះទេ សុំត្រឹមតែជាមនុស្សល្អ នៅជាមួយគ្នាបានយូរៗ មិនបាច់សង្ហាពេកទេ ខ្ញុំមិនបានចូលចិត្តសង្ហាខ្លាំងនោះទេ បើសិនជាសង្ហាស្រដៀងៗគ្នាក៏ល្អដែរ តែបើបានមកមិនស្រដៀងគ្នាទេ មិនយកទេ ហត់ មិនបានមានអ្វីគ្រប់យ៉ាងទេ មិនចូលចិត្តអ្វីដែលឥតខ្ចោះ
សួរថាអផ្សុកអត់គឹអត់ទេពីមុនជាចឹងព្រោះមិនសូវចូលចិត្តនៅផ្ទះតែដោយសារកូវីដទើបមានអារម្មណ៍ថានៅផ្ទះក៏មានក្ដីសុខម្យ៉ាងដែរ បានដាំដើមឈើ ចិញ្ចឹមឆ្កែ មានពេលវេលាសម្រាប់ម៉ាក់ប៉ា ពិតជាមានក្ដីសុខណាស់ ដល់ថ្នាក់លែងចង់ទៅណាទៅណីទៀតហើយ ប្រសិនបើមានសង្សាក៏ចង់បានស្រដៀងៗគ្នានេះឯង
រឿងមានអ្នកគាំទ្រអោយនៅលីវ តែបើមានសង្សាក៏ល្អ បើសិនមានហើយនិយាយគ្នាយល់សាច់រឿង មានហើយមានចិត្តដូចគ្នា ទៅណាមកណាជាមួយគ្នា យល់ចិត្តយល់ថ្លើមគ្នា មានសង្សាយ៉ាងណាក៏ល្អជាងដែរ តែបើសង្សាដែលយើងយកមកគាត់មិនដូចនូវអ្វីដែលយើងចង់បាន មានហើយឈឹក្បាល ឈឺបេះដូង ខ្ញុំក៏មិនយកដែរ
រឿងនេះសាម៉ីខ្លួនក៏បាននិយាយដល់គូររបស់ Aff ផងដែរថា និយាយបែបនេះវិញកន្លងមកគឺគ្មានចិត្តថានិងចង់បាននោះទេ ព្រោះគិតថាអត់មានវាសប្បាយចិត្តជាង តែគិតថាខែមិថុនា និងមានសង្សា តើនិងក្មេងជាងវ័យដូចម៉ែ Aff ដែរទេ អត់ដឹងទេ និយាយហើយស្ដ្រេស អ្វីក៏បាន សុំតែម្យ៉ាងសុំអោយចុះសម្រុងគ្នា សួរថាម៉ាក់ Aff ជាកំលាំងជម្រុញចិត្តមែនទេ ធ្វើមិចត្រូវអ្នកមកអង្គុយនៅក្បែរកាយអោយបាន បើរកមិនបានទេយកមិត្តភ័ក្ដមកអង្គុយក្បែរមក (សើច)
អត្ថបទដោយ : នីត្តា