Bella ឆ្លើយតបហើយចំពោះរឿងដ្រាម៉ារិះគន់ ហេតុអ្វីបានជា Ann Thongprasom មិនហៅទៅសម្ដែងរឿងដែលនាងដឹងនាំ! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅកគុកភ្លាមៗដែលអ្នកបណ្ដាញសង្គមនាំគ្នាលើកយកមកនិយាយយ៉ាងច្រើនមានទាំងល្អនិងអាក្រក់ សម្រាប់ប្រធានបទថា “ហេតុអ្វី Ann Thongprasom មិនបបួល Bella Ranee ទៅថតរឿងភាគរបស់ខ្លួនដូចជាតារាដទៃទៀត”

ជាក់ស្ដែង Bella Ranee បានឆ្លៀតឱកាសចេញមកនិយាយបកស្រាយចំពោះប្រធានបទនេះទាំងអារម្មណ៍ល្អថា “មិនមានអ្វីនោះទេ តាមពិតទៅប្រធានបទនេះមិនកើតឡើងនោះទេ ប្រសិនបើគ្រប់គ្នាធ្លាប់មើលបទសម្ភាសន៍របស់ខ្ញុំ ដែលខ្ញុំនិយាយជាញឹកញាប់ គឺថាបង Ann ជាអាយដលរបស់ខ្ញុំ ហើយក៏ជាតារាសម្ដែងដែលខ្ញុំតែងតែកោតសរសើរជានិច្ច

បង Ann ធ្លាប់ទាក់ទងមកម្ដងដែរ ប៉ុន្ដែដោយសារតែពេលវេលាមិនមានពេលចន្លោះនោះទេ មានច្រើនរឿងច្រើនកម្មវិធី ទើបធ្វើអោយយើងមិនបានរួមការងារជាមួយគ្នា ប៉ុន្ដែជឿថាយ៉ាងណាក៏គង់តែបានជួបគ្នាឬបានធ្វើការជាមួយគ្នាក្នុងពេលអនាគតចា”

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា