ប្រពន្ធស្អាតបញ្ជាក់ពីសមត្ថភាពប្ដី! Kimberly ជីវិតក្រោយរៀបការកាន់តែក្ដីសុខទៅដើរលេងក្រេបទឹកឃ្មុំ…..សេរីភាពពេញទំហឹងចង់ស្លៀកអីលេងទឹកក៏បាន! មានវីដេអូ
ផ្អែមល្ហែមតាំងពីរចាប់ផ្ដើមដំណើរកំសាន្ដរហូតមកដល់ពេលនេះនៅតែមិនទាន់ចប់សម្រាប់គូរស្វាមីភរិយាថ្មោងថ្មី Mak-Prin-Kimberly Ann ដែលជាក់ស្ដែងបានរៀបចំដំណើរកំសាន្ដក្រេបទឹកឃ្មុំបន្ទាប់ពីរៀបការហើយ អ្នកទាំងពីរបានជ្រើសរើសយកប្រទេស New Zealand
ដំណើរកំសាន្ដនេះក្រៅពីបានឃើញទេសភាពដ៏ស្រស់ត្រកាសដែល Kimberly បានប្រមូលយកមកចែករំលែកនៅលើបណ្ដាញសង្គមហើយ ក៏នៅបានឃើញរូបភាពផ្អែមល្ហែមរបស់សាម៉ីខ្លួនជាបន្ដបន្ទាប់ផងដែរ ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះ Kimberly បានបន្ថែមនូវភាពស៊ិចស៊ីរួមជាមួយដែរ ដោយការស្លៀកឈុតហែលទឹកពណ៌សដ៏ស្រស់ស្អាតផងដែរ សាម៉ីខ្លួនមើលទៅដូចជាចង់ស្លៀកថតរូបធម្មតាៗទេ តែរូបមួយណាក៏ស្អាតសន្លប់ដែរ
ហើយរូបទាំងអស់នេះបានផុសនៅលើបណ្ដាញសង្គមអមជាមួយប្រយោគសារ “Was gonna jump in the lake but nope! way too cold for me!! ថតរូបលេងៗទេចា”
អត្ថបទដោយ : នីត្តា