ចាត់ទុកថាជាថ្ងៃដ៏ពិសេសមួយសម្រាប់មង្គលការរបស់អ្នកយូធូបស្រី Natty Nanthanat និងមិត្តប្រុសអ្នកជំនួញធំ Man Natthapoom ដោយនៅក្នុងកម្មវិធីក៏មានមិត្តភ័ក្ដអ្នកស្និតស្នាលនិងតារាល្បីៗជាច្រើនមកចូលរួមអបអរសាទរផងដែរ
ហើយខណៈពេលបោះបាច់ផ្កាពីកូនក្រមុំ អ្នកល្បីឈ្មោះជាច្រើនទៅឈរចាំចាប់បាច់ផ្កា ហើយនារីសំណាងដែលទទួលបានបាច់ផ្កានេះគឺតារាសម្ដែងស្រី Chanji Chanjira មិត្តស្រីរបស់តារាសម្ដែងប្រុសលោក Mario Maurer និងឯង បន្ទាប់ពីចាប់បានហើយសាម៉ីខ្លួននាងពិតជារំភើបចិត្តខ្លាំងណាស់ដល់ថ្នាក់លោតជើងផុតពីដីទៀតផង
កញ្ញា Chanji នៅប្រាប់ទៀតថា “សង្គ្រាមនេះខ្ញុំជាអ្នកឈ្នះ!!!!!! ការទទួលបានបាច់ផ្កាមិនមែនចង់រៀបការនោះទេចា វាជាសង្គ្រាមរវាងមិត្តស្រីៗចា” ហើយ “#hermanhisnatty ទទួលបានតាំងតែអាយុ 20 រហូតមកដល់ពេលនេះហើយចា មានជួលទទួលចាប់បាច់ផ្កាពីមិត្តសម្លាញ់តែរៀបការចា”
តែក្រៅពីនេះអ្នកគាំទ្រនាំគ្នាចូលមកជម្រុញអោយសាម៉ីខ្លួនឆាប់មានដំណឹងល្អដូចគូរដទៃឆាប់ៗ ព្រោះចង់ឃើញសាម៉ីខ្លួនជាអ្នកបោះបាច់ផ្កាម្ដង មួយវិញទៀតក្នុងកម្មវិធីនេះគ្រប់គ្នាក៏នៅចាប់អារម្មណ៍ពីភាពស៊ិចស៊ីរបស់សាម៉ីខ្លួនផងដែរជាមួយឈុតពណ៌ផ្កាឈូកហើយវាលដើមទ្រូងទៀត សម៉តគ្មានទាស់ភ្នែកសោះឡើយ
អត្ថបទដោយ : នីត្តា