ពិតជាធំខ្លាំងណាស់! Yaya-មា៉ក់ Pla ក្ដីសុខខ្លាំងណាស់ផ្ទះនៅខៅយ៉ៃចេញជារូបរាងមួយខ្នងទៀតហើយផ្ទៃដីពិតជាធំមិនធម្មតា! មានរូបភាព
បន្ទាប់ពីតារាស្រីស្អាតល្បីឈ្មោះយ៉ាង Yaya Urassaya ជះលុយរាប់លានបាតដើម្បីទិញដីដ៏ធំល្វឹងល្វើយនៅខៅយ៉ៃរួចមកគឺថាដីនេះពិតជាត្រូវប៉ាន់ត្រូវប្លង់ល្អណាស់ ព្រោះខាងមុខដីជាទេសភាពជួរភ្នំ ហើយផ្នែកខាងចំហៀងហ៊ុំព័ទ្ធទៅដោយធម្មជាតិ និងដើមឈើចំរុះពូជ អាចនិយាយបានថាពណ៌បៃតងជុំវិញដីតែម្ដង
ហើយដីមួយកន្លែងនេះ Yaya បានរៀបចំសាងសង់ផ្ទះសម្រាកលំហែរជូនដល់គ្រួសារ ទើបគ្រប់គ្នាបានឃើញរូបភាពខ្លះៗដែលសាម៉ីខ្លួនបានគេងមើលទេសភាពសប្បាយៗកាលពីថ្មីៗកន្លងទៅ រហូតមកដល់ពេលនេះម៉ាក់ Pla បានចេញមកផុសរូបដែលបង្ហាញពីមោទនភាព ព្រោះតែផ្ទះមួយខ្នងធំបានលេចចេញជារូបរាងលើផ្ទះដីដ៏ធំល្វឹងល្វើយមួយនេះហើយ ថ្វីត្បិតតែមិនទាន់រួចរាល់តែអាចដឹងបានថាស្អាត
ដោយម៉ាក់ Pla សរសេរជាប្រយោគថា “One beautiful day in Khaoyai ផ្ទះតម្លើងគ្រោងឆ្អឹងហើយណាចា ចង់អោយរួចរាល់ឆាប់ៗ #khaoyai #home #ផ្ទះខោយ៉ៃរបស់យើង #iloveflowers #មានក្ដីសុខណាស់ #បើកឆ្លងកាត់ផ្កាឆ្លៀតថតរូបខ្លះៗ”
គ្រប់គ្នាដែលបានឃើញហើយក៏ប្រញាប់ចូលទៅខមិនសរសើរពីទេសភាពថាស្អាត និងចង់ឃើញពេលផ្ទះសាងសង់រួចឆាប់ៗ
អត្ថបទដោយ : នីត្តា