គួរឲ្យស្រលាញ់ខ្លាំង! James Jirayu ប្ដូរស្ដាយសក់ថ្មី Cute សន្លប់

កាលពីម្សិលមិញកន្លងទៅនេះ តារាប្រុសមុខស្រស់ប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេច ៣ លោក James jirayu បានចូលរួមក្នុងកម្មវិធីគម្រប់ខួប ៣០ ឆ្នាំ របស់ក្រុមហ៊ុនទឹកដោះគោ​ Meji របស់ប្រទេសថៃ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ងាក់ផ្អើលនោះគឺតារាប្រុសរូបនេះបានប្ដូរស្ដាយសក់របស់ខ្លួន ពោលគឺលោកបាត់កាត់សក់របស់លោកឲ្យខ្លីជាងមុន ដែលមើលទៅសង្ហារ និងគួរឲ្យស្រលាញ់ក្នុងពេលតែមួយតែម្ដង។ មិនតែប៉ុណ្ណោះរូបលោកក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលគ្រាន់តែអ្នកគាំទ្រឃើញភ្លាមខ្នាញ់ភ្លែតតែម្ដងជាមួយនឹងរូបរាងដ៏គួឲ្យស្រលាញ់របស់លោក៕

តោះទោមើលរូបភាពបន្ដិចមើល៖

យ៉ាងម៉េចដែរ ប្រិយមិត្តគួរឲ្យស្រលាញ់ដែរ រឺទេ?

អត្ថបទដោយ៖ ស្រីពេជ្រ