គូនេះមកក្រោយទេតែស្វីតមិនចាញ់គូស្នេហ៍តារាច្រើនឆ្នាំនោះឡើយ! តួឯកស្រី Baifern Pimchanok បង្ហាញក្ដីស្រលាញ់ព្រមមើលថែតារាប្រុសលោក Naphat Siangsomboon នៅមន្ទីពេទ្យខណះកំពុងសម្រាកព្យាបាល។ លោក Naphat បានកម្លាំងចិត្តល្អ ពេលនេះបានធូរស្រាលចេញពីមន្ទីពេទ្យមកធ្វើការបានធម្មតាវិញហើយ ព្រមនិយាយអរគុណនិងសសើរដល់សង្សាររបស់លោក Baifern បានមកមើលថែរូបលោកដល់គ្រែពេទ្យ។
គូស្នេហ៍តារាគូរបស់លោក Naphat Siangsomboon និងតួឯកស្រី Baifern Pimchanok គូនេះពេលនេះហៅគ្នាបានថាជាសង្សារជាគូស្នេហ៍ពេញមាត់ហើយ។ ផ្ដើមពីទំនាក់ទំនងមិត្តភាពជាច្រើនឆ្នាំទីបំផុតលោក Naphat ក៏បានសារភាពថាលួចស្រលាញ់ Baifern ហើយក៏ទទួលបានពាក្យស្រលាញ់ពី Baifern វិញផងដែរ។
ថ្មីៗនេះលោក Naphat បានត្រូវមកសម្រាកមើលខ្លួននៅមន្ទីពេទ្យច្រើនថ្ងៃ ព្រោះតែធ្វើការលើសកម្លាំង។ ហើយពេលនេះអាការះនៃជំងឺរបស់លោកបានធូរវិញហើយ នឹងអាចត្រលប់មកធ្វើកាងារបានខ្លះៗវិញហើយ ព្រោះតែទទួលបានការព្យាបាលនិងការជួយមើលថែយ៉ាងល្អពី Baifern។ តួឯកស្រី Baifern បាននៅមន្ទីពេទ្យមើលថែរូបលោកយ៉ាងដិតដល់ និងនៅកំដររហូតបានចេញផងដែរ ធ្វើឲមិត្តៗអ្នកគាំទ្រដឹងហើយបានសសើរពីក្ដីស្រលាញ់គូស្នេហ៍ថ្មីថ្មោងគូនេះ និងនាំគ្នានិយាយថាលោក Naphat មើលមនុស្សមិនខុសនោះទេ Baifern ពិតជាគូស្នេហ៍ដែលល្អមែន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ