ជឿថាពត៌មានមួយនេះធ្វើអោយគ្រប់គ្នាសប្បាយរីករាយបំផុត នៅពេលតារាសម្ដែងល្បីឈ្មោះទាំងពីរ James Jirayu និង Bella Ranee បង្ហើបប្រាប់ថាកំពុងត្រៀមនិងមានស្នាដៃរួមការងារជាគូរនិងគ្នាម្ដងទៀត បន្ទាប់ពីរបែកខ្ញែកគ្នាដើម្បីទៅកសាងកេរ្ដិ៍ឈ្មោះរៀងៗខ្លួនអស់ពេលជាយូរ ហើយក៏ខានឃើញស្នាដៃការងាររួមគ្នាយូរហើយដែរ
តែរហូតមកដល់ពេលនាងខ្សឹបប្រាប់ថាជាស្នាដៃការងារនេះជារបស់អ្នកដឹកនាំ King Somman Srisuphap តួប្រុសធ្លាប់រួមការងារជាមួយគ្នាក្នុងរឿង Padiwarada កាលពីឆ្នាំ 2016 បន្ទាប់ពីគ្រប់គ្នាធ្លាប់បានឃើញស្ទាយនៃការសម្ដែងរបស់ James Ji-Bella រួចមកហើយមានទាំងផ្អែមល្ហែម និងឈ្លោះដ្រាម៉ាក៏ ប៉ុន្ដែគ្រប់គ្នានៅមិនទាន់បានឃើញស្ទាយរ៉ូមែនតិកបែបកំប្លែងនៅឡើយទេ
ហ្វេនៗទាំងសងខាងត្រៀមទស្សនាទាំងអស់គ្នាថាតើ Bella-James និងមានអ្វីថ្មីមកបង្ហាញខ្លះ
អត្ថបទដោយ : នីត្តា