ដូចការសង្ស័យគូនេះពិតជាចែកផ្លូវគ្នាមែន! តារាចម្រៀងនិងជាអ្នកសម្ដែងប្រុសលោក Golf Pichaya បែកបាក់គ្នាជាមួយគូស្នេហ៍រ៉ុស្សីហើយ ក្រោយពីគូនេះត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ឃើញថាមិនសូវមានរូបគូ មិនសូវមានសកម្មភាពស្វីតៗដូចពិតមុន។ ដោយមុននេះក៏ធ្លាប់មានអ្នកពត៌មានសួរសំណួរនេះចំពោះលោក Golf ម្ដងរួចមកហើយរឿងមិនសូវមានរូបគូនេះ តែត្រូវបានលោក Golf ប្រកែកថាចំណងស្នេហ៍នៅល្អនៅស្រលាញ់គ្នាទេ។ ស្រាប់តែថ្មីៗនេះគូស្នេហ៍រ៉ុស្សីរបស់លោកឈ្មោះ អ៊ែមមី បានចេញមកបង្ហោះសារដោយខ្លួនឯងថា រូបនាងចង់ប្រាប់ថាពេលនេះនាងនឹង Golf ចែកផ្លូវគ្នាហើយ នាងសុខចិត្តជាអ្នកចាកចេញជាជាងធ្វើមនុស្សល្ងង់ទ្រាំធ្វើមិនដឹងអីបន្ដទៀត។ ប្រយោគបែបនេះពី អ៊ែមមី ធ្វើឲអ្នកគាំទ្រយល់ថា មើលទៅគូនេះក៏ជាគូស្នេហ៍តារាមួយគូទៀតដែលចប់មិនល្អផងដែរ។
ដោយការពិតទៅគូរបស់លោក Golf Pichaya និងសង្សារជនជាតិរ៉ុស្សីរបស់លោកលែងស្វីតដូចមុនតាំងពីមួយឆ្នាំមុនមកម្លេះ ព្រោះកន្លងមកគេតែងឃើញមានវត្ដមានរបស់នាងនៅក្នុង យូធូបឆាណែលរបស់ Golf ដើរកំសាន្ដជាមួយគ្នា តែមួយរយះពេលចុងក្រោយនេះ Golf មិនបានថតវត្ដមានអ៊ែមមីដូចមុននោះទេ។ ហើយកាលនោះក៏បានឲអ៊ែមមីចេញពីខុនដូដែលធ្លាប់ស្នាក់នៅជាមួយគ្នាផងដែរ ដោយប្រាប់ថាអ៊ែមមីចង់ចេញ និងចាំមកនៅជាមួយគ្នាពេលផ្ទះថ្មីធំសង់រួច។ មានអី ពេលនេះផ្ទះថ្មីសង់ជិតរួចហើយ ស្រាប់តែអ៊ែមមីជាអ្នកបង្ហោះសារឲមិត្តអ្នកគាំទ្រដឹងផងដែរថា នាងនិងGolf បានបែកបាក់គ្នាហើយ ហើយក៏មិនមែនទើបតែបែកគ្នាដែរគឺបែកគ្នាតាំងពី២០២៣កន្លងទៅ ហើយ Golf អត់ទាន់ចង់និយាយរឿងនេះជាសាធារណះទេ តែរូបនាងផ្ទាល់មិនចង់លាក់បាំងរឿងនេះនិងចង់ឲអ្នកគាំទ្រដែលធ្លាប់តាមដានអ្នកទាំងពីរ ឈប់មានការសង្ស័យលែងឃើញវត្ដមាននាងដូចមុន។ រូបនាងនឹងលែងកុហកខ្លួនឯងទៀតហើយ ឈប់ធ្វើមនុស្សល្ងង់ទៀតហើយ នឹងចាប់ផ្ដើមទំព័រជីវិតថ្មីទៅថ្ងៃខាងមុខទៀតរបស់នាង អរគុណមិត្តអ្នកគាំទ្រដែលលើកទឹកចិត្តជាកម្លាំងចិត្តឲនាងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ