View Wannarot និង Mac Weerakanit មួយគូនេះច្បាស់លាស់ហើយបណ្ដើរគ្នាចេញមុខចេញមាត់ឡើងស្វីតមានទាំងគេងកើយស្មាគ្នាទៀត! មានរូបភាព

ច្បាស់លាស់ខ្លាំងណាស់មួយគូនេះហើយក៏ចិត្តខ្លាំងដូចគ្នាទៀតទាក់ទងគ្នាមិនយូរប៉ុន្មានក៏បើកបង្ហាញខ្លួនជាសាធារណៈទៅហើយ សម្រាប់ទំនាក់ទំនងរវាង View Wannarot និង Mac Weerakanit ដោយមុននេះអ្នកទាំងពីរធ្លាប់ធ្លាក់ក្នុងពាក្យចរចាមរ៉ាមថាកំពុងតែមើលចិត្តគ្នា រហូតដល់អ្នកគាំទ្រជម្រុញគាំទ្រពេញទាំងបណ្ដាញសង្គម

រហូតមកដល់ពេលថ្មីៗនេះ @villwannarot និង @mac_waang បានធ្វើការផុសរូបភាពបង្អួតភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គម ជារូបភាពខណៈពេលសាម៉ីខ្លួនទាំងពីរបណ្ដើរគ្នាទៅផឹកកាហ្វេ មានទាំងរូបកើយស្មាទៀត កាហ្វេមួយពេលនេះមិនចាំបាច់ដាក់ស្ករក៏ផ្អែមដែរ

After Footer (Active) - damrei Mr1 Zone2

ប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះមានប្រយោគសារខាងក្រោមរូបកាន់តែបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយក៏អាចដឹងបានថាក្ដីស្រលាញ់ដែលមានអោយគ្នាធំធេងយ៉ាងណា

អត្ថបទដោយ​ : នីត្តា