ទិវាក្ដីស្រលាញ់ឆ្នាំនេះពិតជាអធឹកអធមខ្លាំងណាស់ បណ្ដារតារានាំគ្នាផុសរូបភាពហូរហែរមានទាំងផ្អែមល្ហែម មានទាំងស៊ីអារម្មណ៍ពេញបណ្ដាញសង្គម ហើយក្នុងនោះក៏មានអ្នកម៉ាក់តារាកូនមួយស្រីស្អាត Janie Alphac ដែលបង្ហាញខ្លួនប្លែកខុសគេគ្មានដូចនរណាឡើយ ព្រោះមកក្នុងរូបភាពក្ដៅរោលរាលទ្វេគុណមកបែបកូនភ្លោះ ជូនក្ដីស្រលាញ់អោយខ្លួនឯង
អមជាមួយនិងប្រយោគសារដែលសាម៉ីខ្លួនបានសរសេររៀបរាប់ថា “សម្រាប់ Valentine’s Day ក្នុងឆ្នាំនេះ ខ្ញុំប្រគល់ក្ដីស្រលាញ់អោយខ្លួនឯង……រាល់លើកដែលជួបឧបសគ្គ លឺពាក្យសម្ដីដែលធ្វើបាបចិត្ត អ្នកនៅក្បែរខ្លួនយើងជាប់ជានិច្ចគឺ (ខ្លួនយើងខ្លួនឯង) ខ្ញុំប្រាប់អ្នកគ្រប់គ្នាថា កុំភ្លេចអគុណដល់ខ្លួនឯងក្នុងថ្ងៃដ៏ល្អនេះ ហើយលួងលោមខ្លួនឯងក្នុងថ្ងៃដែរលំបាក……ព្រោះចុងក្រោយទោះជាជួបរឿងអ្វី រឿងធ្ងន់ប៉ុណ្ណាក្នុងជីវិត ការស្រលាញ់ខ្លួនឯងនិងអាចនាំយើងអោយរួចផុតគ្រប់រឿងទាំងអស់នេះបាន នេះជាអ្វីដែលយើងត្រូវផ្ដល់អោយខ្លួនឯងខ្លាំងបំផុត ត្រូវអោបខ្លួនឯងអោយណែនៗៗៗណាចា រីករាយថ្ងៃបុណ្យនៃក្ដីស្រលាញ់”
បន្ទាប់ពីរូបនិងប្រយោគសារនេះបានផុសចេញទៅខមិនរាប់សិបបានលោតចូលមកម្នាក់ៗសុទ្ធសរសើរពីរូបភាពរបស់ Janie ស៊ិចស៊ីគ្មានអ្វីប្រៀបបាន ថែមពាក្យលើកចិត្តដ៏មានន័យផងដែរ
អត្ថបទដោយ : នីត្តា