Min Pechaya ខំតែងខ្លួនទៅញុំបាយជាមួយសង្សាដើម្បីបង្អួតភាពផ្អែមល្ហែមក្នុងថ្ងៃទិវានៃក្ដីស្រលាញ់តែត្រូវបានឈុតដែលនាងពាក់លើខ្លួនធ្វើស៊ីអារម្មណ៍របស់ហ្វេនៗទៅវិញ! មានរូបភាព
ជាគូរស្នេហ៍ដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងមួយគូរទៀតផងដែរក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ គឺគូររបស់ Min Pechaya ជាមួយមិត្តប្រុសរូបសង្ហា K-Kelvin ដោយខណៈពេលនេះអ្នកទាំងពីរបានទាក់ទងមើលចិត្តគ្នាបាន 2 ឆ្នាំហើយ
ជាក់ស្ដែង Min Pechaya បានចេញមកផុសរូបភាពខណៈពេលទៅញុំបាយជាមួយសង្សាក្នុងហាងដ៏ទំនើបនិងស៊ីវិល័យមួយកន្លែង ហើយថែមទាំងមានបាច់ផ្កាកូលាបក្រហមដ៏ធំមួយបាច់ដែលរងចាំម្ចាស់ស្រីទទួលយក អមជាមួយនិងប្រយោគសារថា “You make me feel like the heart-eye emoji”
ក្រៅពីភាពផ្អែមល្ហែមរបស់ខាងប្រុសដែលប្រគល់ជូនខាងស្រីហើយ គ្រប់គ្នាក៏នៅមានរឿងដែលត្រូវចាប់អារម្មណ៍មួយទៀតគឺភាពស៊ិចស៊ីរបស់ខាងស្រីថ្វីត្បិតតែវែងតាំងពីលើដល់ក្រោមតែក៏ទាក់ទាញសាហាវខ្លាំងណាស់ដែរ ជាឈុតពណ៌ក្រហមឆ្អិនឆ្អៅស្ដើងរឹបជាប់និងដងខ្លួន មើលពីចំងាយរាងភ្ញាក់ផ្អើលបន្ទិចហើយ……
អត្ថបទដោយ : នីត្តា