មួយគូនេះខុសពីគេទៀតហើយ! Chompoo-Knot លួចរត់គេចពីកូនៗទៅស្វីតតែពីរនាក់ប៉ុន្ដែត្រូវខកបំណងព្រោះតែរឿងមួយនេះ….ខកចិត្តនាំគ្នាដើរ! មានរូបភាព
មានកូនបីនាក់ជាអន្ទាក់ទាក់ជើងជាប់ទៅហើយសម្រាប់ Chompoo Araya ជាមួយស្វាមីរូបសង្ហា Knot Wisarut ប៉ុន្ដែនៅមិនអាចចងជើងអ្នកទាំងពីរជាប់ទាំងសស្រុងនោះទេព្រោះអ្នកទាំងពីរនៅមានពេលណាត់គ្នាទៅក្រៅតែពីរនាក់បានតាមធម្មតា
ជាពិសេសនៅពេលថ្មីៗនេះ Chompoo បានផុសវីដេអូខណៈពេលលួចគេចពីកូនៗទៅក្រៅតែពីរនាក់ប៉ាៗ ដើម្បីបំពេញបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកដោយអមជាមួយនិងសារថា “Super Valentine”
ប៉ុន្ដែគ្រប់យ៉ាងបែរជាមិនដូចបំណងព្រោះតែឡានស្ទះខ្លាំង ទើបត្រូវធ្វើអោយគូស្វាមីភរិយាកូនបីមួយនេះត្រូវសម្រេចចិត្តចុះដើរដើម្បីទៅដល់គោលដៅតាមពេលវេលាដែលបានណាត់ទុក ហើយតាមផ្លូវដែល Chompoo-Knot បានក្លាយទៅជាការចងចាំមួយដ៏ល្អមួយផ្នែកទៀតផងដែរសម្រាប់អ្នកទាំងពីរ ឃើញបែបនេះហើយញញឹមតាមព្រោងព្រាតតែម្ដង
អត្ថបទដោយ : នីត្តា