Aum Patcharapa ទើបតែប្រកាសថារកសង្សាក្នុងឆ្នាំនេះអោយបានស្រាប់តែមានបុរសសង្ហាម្នាក់នេះមកជូនផ្កាក្នុងថ្ងៃនៃក្ដីស្រលាញ់! មានរូបភាព
កាលពីថ្ងៃទី 16 កុម្ភៈ 2024 កន្លងមកនេះកញ្ញា Aum Patcharapa បានចេញមកផុសវីដេអូក្នុង IG ជាមួយនិងសកម្មភាពផ្អែមល្ហែមព្រោះមិត្តសម្លាញ់កំលោះរូបសង្ហា Nin Chanin យកផ្កាមកជូនកាលពីថ្ងៃ valentine ព្រមទាំងមានអបដោយប្រយោគថា “រីករាយទិវានៃក្ដីស្រលាញ់ណាបាទ ឆ្នាំនេះទទួលបានផ្កាហើយឬនៅ”
គ្រាន់តែប៉ុណ្ណឹងធ្វើអោយ Aum ញញឹមបិតមាត់មិនជិតថែមទាំងអស់សំណើចផងដែរ នៅពេលបានឃើញផ្កាហើយលើកដៃសំពះហើយនិយាយថា “បានខ្លះដែរ តែមិនធ្លាប់ទទួលបានផ្កាស្បៃរឿងទេ សាធុៗៗៗចា” បន្ទាប់មកខាងប្រុសក៏បង្អាប់ឡើងថា “អូ មួយនេះយកមកថ្វាយតែម្ដងហា”
ហ្វេនៗដែលបានឃើញហើយក៏នាំគ្នាចូលមកបង្អាប់ពេញខាងក្រោមរូបផុសតែម្ដង ម្នាក់ៗក៏ចូលរួមបង្អាប់និងអស់សំណើចតាមអ្នកទាំងពីរផងដែរ
អត្ថបទដោយ : នីត្តា