តួឯកស្រីក្នុងរឿងភាគថៃ Vill Wannarot រកអ្នកស្អំបេះដូឲបានហើយ មកផ្អែមល្ហែមទាន់ៗចិត្ត កាលពីថ្ងៃទី១៤កុម្ភះចំថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅនេះ បង្ហោះរូបភាពស្វីតៗជាមួយគូស្នេហ៍ បង្ហាញមុខគូស្នេហ៍ថ្មី។ ការពិតគូស្នេហ៍របស់ Vill គឺជាតារាប្រុសរូបសង្ហារម្នាក់នេះសោះ អ្នកគាំទ្រនាំគ្នាលាន់មាត់ថា សមគ្នាណាស់តើ និងជូនពរគូស្នេហ៍តារាគូថ្មីមួយគូនេះផងដែរ។
ដោយតួឯកស្រី Vill Wannarot កាលពីពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅនេះ រូបនាងបានមានចំណងស្នេហាបែកបាក់ ចែកផ្លូវគ្នាជាមួយតារាប្រុសលោក Jes Jespipat ក្រោយពីមើលចិត្តគ្នាជាច្រើនឆ្នាំ ថែមការបញ្ចប់ស្នេហាលើកនោះក៏ចប់មិនល្អធ្វើឲរូបនាងបង្ហោះសារសោកសៅបាត់មុខក្នុងបណ្ដាញសង្គមជាច្រើនខែ។ តែពេលនេះ Vill បានត្រលប់មកវិញហើយ មកវិញជាមួយចំណងស្នេហាថ្មីយ៉ាងផ្អែមល្ហែម នៅដើមឆ្នាំ២០២៤នេះ តួឯកស្រី Vill Wannarot បានជួបស្នេហាថ្មី និងព្រមបង្ហាញមុខឲអ្នកគាំទ្របានស្គាល់ផងដែរ។ កាលពីថ្ងៃទី១៤ ខែកុម្ភះដែលជាថ្ងៃនៃបុណ្យក្ដីស្រលាញ់ Vill ក៏មកបង្ហោះរូបជាមួយឈុតភីងៗ បេះដូងភីងៗ បង្ហាញមុខគូស្នេហ៍របស់នាង ដែលជាតារាប្រុសក្នុងរង្វង់សិល្បៈដូចគ្នានោះគឺតារាប្រុសលោក Mac Weerakaniz។ គូនេះបានក្លាយជាគូស្នេហ៍តារាមួយគូទៀតក្នុងសិល្បៈថៃ ដែលកំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ