អីយ៉ាដូចអោយហេតុហើយ! Kem-Mukda ផុសរូបគូរមធ្យមទេតែងំត្រង់ cation សុទ្ធតែបបួលគ្នាឈប់នៅ single សំខាន់នៅមានប្រាប់បែបនេះទៀតថា….! មានរូបភាព

Kem Haswee ផុសរូបភាពគូជាមួយ Mukda ថារូបអេមហើយនៅឡើយមានប្រយោគប្រហារចិត្តហ្វេនៗខ្លាំងជាងទៀត “លឺថានៅលីវតើមែនទេ តែបើចង់អោយពត៌មានផ្លាស់ប្ដូរអាចប្រាប់បានណា” ត្រៀមហ្វេនត្រៀម

ជាគូតារាដែលត្រូវបានគ្រប់គ្នាចាប់ផ្គូរផ្គងមួយគូទៀត ហើយគ្រប់គ្នាក៏ចង់អោយមួយគូនេះក្លាយទៅជាគូស្នេហ៍ពិតប្រាកដដូចគ្នាសម្រាប់ Kem Haswee ជាមួយនិង Mukda Narinrak ព្រោះអ្នកទាំងពីរជាហ្វ្រនហ្សូនគ្នាយូមកដែរហើយៗអោយតែមួយគូនេះសម្ដែងរួមគ្នាពេលណាក៏ឃើញថាភាពសក័្ដសមក៏កើតឡើងនៅពេលនោះដែរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Kem-Mukda ចូលរួមកម្មវិធីមួយរួមជាមួយគ្នា ទើបធ្វើអោយហ្វេនៗត្រូវមានរឿងតាមដានថ្មីទៀត ព្រោះនៅក្នុង IG របស់ខាងប្រុសបានផុសរូបភាពគូគ្នាយ៉ាងស្និតស្នាលដូចគូស្នេហ៍កំពុងញ៉ែគ្នាអញ្ចឹង ហើយអ្វីដែលនាំអោយគ្រប់គ្នាចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺប្រយោគសារដែលបានសរសេរឡើងថា “តើអ្នកនៅលីវមែនទេ” 

បន្ទាប់មកខាងស្រីក៏បានចូលមកខមិនខ្លីៗថា “ខ្លាំងហា” ហើយសាម៉ីខ្លួនខាងប្រុសក៏បានឆ្លើយតបវិញថា “បើចង់ដូរពត៌មានអាចប្រាប់បានណា”

ឃើញបែបនេះហើយអ្នកគាំទ្រមានសង្ឃឹមហើយ នាំគ្នាចូលទៅខមិនជម្រុញបន្ថែមយ៉ាងច្រើន នៅមានអ្នកខ្លះសួរបញ្ជាក់មែនឬមិនមែនទៀតផង

អត្ថបទដោយ : នីត្តា