អរគុណគ្រប់កម្លាំងចិត្ត តួឯកស្រី Ice Preechaya រួចផុតពីការគិតខ្លីហើយកំពុងសម្រាកព្យាបាលចិត្ត…

តួឯកស្រីធ្លាប់ល្បីក្នុងភាពយន្ដថៃនាង Ice Preechaya ពេលនេះអាការះបានប្រសើរឡើងវិញហើយ កំពុងសម្រាកព្យាបាលមើលថែសភាពផ្លូវចិត្តឲល្អបន្ថែមទៀតនៅក្នុងមន្ទីពេទ្យ។ ហើយរូបនាងក៏បានបង្ហោះរូបភាពខណះកំពុងនៅគ្រែពេទ្យនិងសសេរពាក្យពេជន៍អរគុណគ្រប់កម្លាំងចិត្តពីអ្នកគាំទ្រ ដែលបានសសេរមកដល់នាង រូបនាងនិងយកកម្លាំងចិត្តទាំងនេះមកជម្រុញឲផ្លូវចិត្តនាងកាន់តែល្អប្រសើរជាងមុន រាល់ពាក្យលើកទឹកចិត្តពីមិត្តអ្នកគាំទ្រនៅពេលនេះពិតជាមានអត្ថន័យនិងជាកម្លាំងចិត្តធំណាស់សម្រាប់នាង។

ដោយតួឯកស្រី Ice Preechaya កាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឲភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំងក្រោយពីឃើញការបង្ហោះក្នុងបណ្ដាញសង្គមរបស់នាង។ ដោយ Ice បានសសេរថារូបនាងលែងចង់រស់នៅលើលោកនេះហើយ រូបនាងអស់កម្លាំងចិត្តនឹងរស់ បញ្ហាជាច្រើនមករោមរឹតរូបនាងជាច្រើនខែទាំងរឿងស្នេហារឿងគ្រួសារ។ ក្រោយការបង្ហោះសារនេះគេបានឃើញថាតួឯកស្រី Ice Preechaya ពិតជាត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យព្យាបាលមែន តែពេលនេះអាការះរបស់ Ice បានប្រសើរជាងមុនហើយ ហើយ Ice ក៏បានបង្ហោះរូបព្រមសសេរ caption ដើម្បីកុំឲមិត្តអ្នកគាំទ្ររបស់នាងមានការបារម្មណ៍ជាងមុន Ice បានអរគុណនៅគ្រប់កម្លាំងចិត្តដល់បានផ្ដល់មកឲនាង ព្រោះថាកាលពីប៉ុន្មានថ្ងៃមុននេះរូបនាងពិតជាត្រូវការកម្លាំងចិត្តនេះខ្លាំងណាស់។ ពេលនេះនាងបានកំពុងនឹងសម្រាកព្យាបាលនៅមន្ទីពេទ្យហើយ សង្ឃឹមថាអ្វីៗនឹងល្អប្រសើរជាងមុន។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ