តារាសម្ដែងប្រុសជើងចាស់ក្នុងរឿងភាគថៃលោក Navin Yavapolkul ប្រាប់ថាទាំងសោកស្ដាយនិងខ្មាស់អៀនផងដែរ ព្រោះតែចាញ់បោកគេអស់លុយក្នុងកុងធនាគាដល់ទៅ៥លានបាត។ ដឹងហើយលឺហើយ ធ្លាប់លឺគេនិយាយដាស់តឿនតៗគ្នាយូរមកហើយថា កុំឲចាញ់បោកពួកបោកប្រាស់តាមបណ្ដាញសង្គម តាមការតេការផ្ញើរសារក្នុងទូរសព្ទ តែលើកនេះមកប៉ះចំរូបលោកខ្លួនឯងផ្ទាល់ បែរជាជ្រុសខ្លួនចាញ់បោកអស់ប្រាក់ដល់ថ្នាក់ច្រើនបែបនេះ។ រូបលោកនឹងយកករណីរបស់លោកលើកនេះ មកឲមិត្តអ្នកគាំទ្រនិងមហាជនបានដឹងដើម្បីឲប្រុងប្រយ័ត្នខ្លួនជាងមុនផងដែរ ដើម្បីកុំឲអស់ប្រាក់ដូចជារូបលោក។
ដោយតារាប្រុសលោក Navin Yavapolkul កាលពីថ្មីៗនេះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសប្ដឹងពីការចាញ់បោកពួកបោកប្រាស់ក្នុងបណ្ដាញសង្គម ស្រូបយកលុយក្នុងកុងធនាគាររបស់លោក។ តារាប្រុសលោក Navin បានរៀបរាប់ឲដឹងថា រូបលោកបានទៅចុចបើក link ក្នុងវេបសាយដែលមិនច្បាស់លាស់មួយ ដែលឃើញគេចុះផ្សាយពីអត្រាការប្រាក់និងការដាក់ទុន ទិញភាគហ៊ុនឌីជីថល។ គ្រាន់តែចុច link លេងៗដើម្បីអានពីការដាក់ទុន និងមើលពីភាគហ៊ុនឌីជីថល ស្រាប់តែក្រោយមកបានដឹងថាលុយក្នុងកុងសម្រាប់ដាក់ទុននិងទិញភាគហ៊ុនរបស់លោកត្រូវបានបាត់ ស្មើរនឹងចំនួនទឹកប្រាក់៥លានបាត។ រឿងហេតុនេះកើតឡើងកាលពីដើមខែកុម្ភះកន្លងទៅ ទើបរូបលោកប្រញាប់ប្រមូលឯកសារនានាដើម្បីចូលមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ