ដូចទទួលស្គាល់ថាពត៌មានចចាមអារ៉ាមកន្លងមកជាការពិតអញ្ចឹង! ពេលនេះគូស្នេហ៍តារាថៃគូរបស់តារាសម្ដែងស្រី Yoghurt Nattasha និងពិធីករប្រុសលោក DJ PK បាននិយាយក្នុងការសម្ភាសន៍ថាទាំងគូផ្ដាច់ចំណងអាពាហ៍ពិពាហ៍ហើយ ទើបតែទៅធ្វើលិខិតលែងលះគ្នាដាច់ស្រេចកាលពីព្រឹកម្សិលមិញ។ ការចេញមកប្រកាសលែងលះគ្នាភ្លាមៗរបស់តារាទាំងពីររឹតតែធ្វើឲមហាជនសង្ស័យថាគូនេះចប់អត់ល្អទៀតនោះទេ ព្រោះមុនពេលការលែងលះនេះ មានពត៌មានចចាមអារ៉ាមលេចលឺថាលោក PK លួចលាក់មានស្រីខាងក្រៅ ថែមសុំភរិយាចិញ្ចឹមប្រព្ធម្នាក់ទៀត តែភរិយាមិនព្រមទើបឈានដល់ការលែងលះគ្នា។ ហើយពេលនេះដោយមិនមានការបដិសេដពត៌មានចចាមអារ៉ាមហើយ ទទួលស្គាល់ថាលែងលះបែបនេះ ដូចជាទាំងគូទទួលស្គាល់ថាពត៌មានចចាមអារ៉ាមមុននេះជាការពិតអញ្ចឹង។
តារាស្រី Yoghurt Nattasha និងពិធីករល្បីលោក Dj PK បាននាំគ្នាមកនិយាយរឿងនេះព្រមគ្នាឲដាច់ស្រេចឲមិត្តអ្នកគាំទ្របានដឹងក្នុងកម្មវិធីមួយ ដោយទាំង Yoghurt និងលោក PK សុទ្ធតែទទួលស្គាល់ថាពេលនេះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបញ្ចប់ហើយ គឺចប់ព្រមម្សិលមិញនេះឯងបានទៅលែងលះគ្នាដាច់ស្រេចហើយ។ ពេលនេះទាំងគូមិនមានបញ្ហាឈ្លោះប្រកែកគ្នាអ្វីនោះទេ ចប់គ្នាដោយល្អទេ ចំណែករឿងចប់ព្រោះមានជនទី៣នោះ ទាំងគូបានបាននិយាយអ្វីទាំងអស់ពីរឿងនេះ អ្នកណាខុសអ្នកណាត្រូវមិនរំលឹកគឺប្រាប់ថាចប់គ្នាដោយល្អនៅរៀងៗខ្លួនហើយ។ រំលឹកដល់ភាពផ្អែមល្ហែមលោក Dj PK និងតារាស្រី Yoghurt Nattasha ទាំងគូបានមានទំនាក់ទំនងស្នេហានឹងគ្នា១២ឆ្នាំហើយ និងបានប្រើជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាបាន៣ឆ្នាំជាង រហូតឈានដល់ការលែងលះគ្នានៅម្សិលមិញនេះឯង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ