ដឹងហើយថាស្អាតកាត់តាមអ្នកណា តួឯកស្រី Kwan នាំអ្នកម្ដាយផាត់មុខថតម៉ូត សម្រស់លេចធ្លោរទាំងគូ..

ច្បាស់ៗពេលនេះដឹងហើយថា សម្រស់ស្រស់ស្អាតលេចធ្លោរមុខដូចកូនបារាំងទោះមិនបានកាត់បារាំងសោះរបស់តួឯកស្រី Kwan Usamanee ស្អាតកាត់តាមអ្នកណា។ សម្រស់ស្រស់ស្អាតរបស់ Kwan នេះគឺស្អាតកាត់តាមម្ដាយនាងតែម្ដង រឹតតែមានទម្រង់ស្រដៀងគ្នាថែមទៀត ពេលដែលអ្នកម្ដាយមកតុបតែងមុខថែមក្រែមថែមម្សៅជាមួយកូនស្រី ថតរូបក្បែរគ្នាបែបនេះគឺបេះដាក់ជាម្ដាយកូននឹងគ្នាមែន។ ដោយតួឯកស្រី Kwan Usamanee ថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ថតរូបគូជាមួយអ្នកម្ដាយជាទីស្រលាញ់ក្នុងការតុបតែងឈុតពណ៌ក្រហមមានលាភមានជ័យ ថតរូបជាអនុស្សាវរីយ៍ម្ដាយនិងកូនក្នុងឱកាសថ្ងៃខួបកំណើតរបស់អ្នកម្ដាយ។ ថែម Kwan ក៏បានសសេរ caption ជាមួយការបង្ហោះរូបថា “YOU ARE MY SUNSHINE ពេលនេះដឹងហើយថាកាត់តាមអ្នកណា នៅជាមួយកូនឲបានយូរៗណា ម៉ាក់ឯនៅរអ៊ូដាក់កូនបន្ដបាន តែហាមទៅណាចោលកូនណា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ