បន្ទាប់ពីល្បីរឿងលែងលះជាមួយស្វាមី Yoghurt លុបរូបភាពគូជាមួយអតិតស្វាមីគ្មានសល់សូម្បីតែរូបអាពាហ៍ពិពាហ៍ក៏មិនទុក! មានរូបភាព
ចេញមកទទួលស្គាល់ការពិតយ៉ាងបើកចំហ សម្រាប់តួឯកស្រីស្អាតកំពូលសម្រស់ Yogurt – Natthachat ដោយខណៈពេលនេះបានលែងលះជាមួយស្វាមី PK-Piyawat ផ្ដាច់ចំណងអាពាហ៍ពិពាហ៍ 12 ឆ្នាំដាច់ស្រេចហើយ
ដោយនៅពេលថ្មីៗនេះ Yogurt បានផ្ដាច់ចោលគ្រប់យ៉ាងពីអតិតកាលហើយបន្ដដំណើរទៅមុខប្រើឋានៈជានារីនៅលីវកំពូលសម្រស់ លុបរូបភាពគូជាមួយអតិតស្វាមីគ្មានសល់សូម្បីតែមួយសន្លឹកពីក្នុង IG ទោះរូបរៀបការក៏មិនទុកដែរ
រឿងបានធ្វើអោយមិត្តភ័ក្ដអ្នកក្នុងសិល្បៈ រួមទាំងអ្នកគាំទ្រ ត្រូវប្រញាប់ចូលមកខមិនផ្ដល់កំលាំងចិត្តដល់សាម៉ីខ្លួនយ៉ាងច្រើន ហើយជឿថាក្រោយភ្លៀងមេឃស្រលះគ្រប់ពេល
អត្ថបទដោយ : នីត្តា