ម្នាក់ៗស៊ាំនិងម៉ូដសក់ខ្លីរបស់តារាសម្ដែងស្រី Matt Peeranee យូរណាស់មកហើយ ហើយក៏មានអ្នកគាំទ្រជាច្រើននាំគ្នាកាត់តាមនាងផងដែរ ព្រោះចង់ក្លាយជាមនុស្សគួអោយស្រលាញ់ដូចជា Matt
តែជាក់ស្ដែងនៅពេលថ្មីៗនេះ Matt ក៏បានផ្លាស់ប្ដូរខ្លួនក្នុងស្ទាយសក់ថ្មី ខណៈពេលសាម៉ីខ្លួនបង្អាប់ខ្លួនជាមួយនិងឃ្លានេះថា “ប្ដូរស្ទាយថ្មីពូកែណាស់ ប្ដូរលឿនតាមអារម្មណ៍ #តើខ្ញុំបានធ្វើអ្វីទៀតហើយ”
សម្រាប់ម៉ូដសក់នេះ ពិតជាមិនអាចប្រកែកបានទេ ព្រោះឃើញថាសម្រស់របស់សាម៉ីខ្លួនស្អាតប្លែកទ្វេគុណតែម្ដង សូម្បីតែ Mint Chalida ក៏ត្រូវចូលទៅខមិនប្រាប់ថាមុខស្រទន់ផ្អែមល្ហែមណាស់ ហើយក៏មានហ្វេនៗជាច្រើនទៀតចូលមកបញ្ចេញមតិយោបល់ផ្សេងៗទៀត
អត្ថបទដោយ : នីត្តា