តួឯកស្រី Bella រងការចោទប្រកាន់ថាកែសម្រស់ ព្រោះមុខមាត់ក្រោយនេះដូចតារាកូរ៉េខ្លាំងណាស់…

ស្អាតយប់ស្អាតថ្ងៃស្អាតប្លែករាល់ដង តួឯកស្រីនាង Bella Ranee ត្រូវបានមហាជនមួយចំនួនដាក់ជាសំណួរសួរហើយទៅធ្វើអ្វីមក សម្រស់មុខដូចជាក្មេងវ័យរលើបរលោងជាងមុន ថែមខ្លះឈានដល់មានពាក្យចចាមអារ៉ាមតួឯកស្រី Bella ទៅកែសម្រស់ថែមផងដែរទើបពេលនេះស្រដៀងតារាកូរ៉េណាស់?

ស្អាតពេកទើបមានពត៌មានចចាមអារ៉ាម តួឯកស្រី Bella Ranee ថ្មីៗនេះបានបង្ហាញវត្ដមាននៅទឹកដីប្រទេសអ៊ីតាលីដើម្បីទៅមើលហ្វេសិនបង្ហាញម៉ូតនៅទីក្រុងMilan ក្នុងកម្មវិធី Milan Fashion Week 2024។ ដោយសម្រស់ទាំងមុខមាត់និងរូបរាងរបស់តួឯកស្រី Bella ត្រូវបានមិត្តអ្នកគាំទ្រជាច្រើនសសើរមិនដាច់ពីមាត់ ថាស្រស់ស្អាតក្មេងវ័យម៉ូតសក់ក៏សមថែមស្បែកវិញឡើងរលោងដូចតារាកូរ៉េហើយ។ ព្រោះតែឃើញស្រស់ស្អាតដូចតារាកូរ៉េបែបនេះ ទើបធ្វើឲអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចចាមអារ៉ាមរឿងមុខមាត់របស់ Bella ថានាងទៅកែកុនកែសម្រស់បន្ថែម តែនេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ព្រោះមិនមានភស្ដុតាងណាឬបទសម្ភាសន៍ណាមួយរបស់តួឯកស្រី Bella និយាយពីរឿងនេះទេ ប្រហែលជាតួឯកស្រី Bella មានផលិតផលល្អប្រើក៏ថាបានផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ