តួឯកប្រុស Nonkul អត់ដឹងខ្លួនទេធ្វើឲ Aff ខឹងហើយ អ្នកណាទៅដឹងបើនៅនិយាយពិរោះម្លឹងៗ…

អត់ដឹងខ្លួនទេធ្វើឲគេខឹងហើយ! អ្នកណាទៅដឹងបើនិយាយពិរោះម្លឹងៗ! តួឯកប្រុសលោក Nonkul Chanon អត់ដឹងខ្លួនអីម៉ាតិចទេ ដែលបានធ្វើឲគូស្នេហ៍របស់ខ្លួនគឺតួឯកស្រី Aff Taksaorn ខឹងអន់ចិត្តនឹងខ្លួនហើយ ទ្រាំមិនបានឃើញខាងប្រុសដូចអត់ដឹងខ្លួនពេក ទើប Aff ព្រមបង្ហើបប្រាប់បើថ្ងៃក្រោយលឺនាងប្ដូរពាក្យហៅបែបនេះគឺមានន័យថានាងកំពុងខឹងហើយ។​ ធ្វើឲអ្នកគាំទ្រឃើញហើយខ្នាញ់នឹងគូនេះណាស់ គួរឲស្រលាញ់ម្លេះម្នាក់ខឹងសំដីពិរោះ ម្នាក់អត់ដឹងខ្លួនថាគេខឹង មើលទៅថ្ងៃក្រោយមិនអាចឈ្លោះគ្នាបានទេ។

ដោយកាលពីប៉ុន្មានថ្ងៃមុននេះ គូស្នេហ៍តារាថ្មីថ្មោងស្វីតៗផ្អែមល្ហែមគូរបស់តួឯកស្រី Aff Taksaorn និងតួឯកប្រុសលោក Nonkul Chanon បានដឹកដៃគ្នាមកធ្វើការliveវីដេអូនិយាយលេងជាមួយអ្នកគាំទ្រ។ តែលើកនេះខុសប្លែក Aff ហៅNonkul សុទ្ធតែលោកNonkul ទាំងដែលរាល់ដងហៅតែNon Non ទេ។ ឯខាងប្រុសយើងស្មានតែហៅឈ្មោះធម្មតាទេ ព្រោះសំដីឡើងទន់ភ្លន់ តែការពិតហៅបែបនេះមានន័យថា Aff កំពុងខឹងហើយ។ ដោយ Aff បានបង្ហើបឲដឹងថាបើឃើញនាងហៅសុទ្ធតែលោកហើយ មានន័យថាបានធ្វើអីខុសហើយ ខុសអីគិតខ្លួនឯងទៅ។ ធ្វើឲសូម្បីតែ Nonkul ក៏អស់សំណើចសើចតិចៗដែរ ខឹងអីបើនិយាយឡើងពិរោះបែបនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ