កូនពៅអាចធ្វើបាន! អូន Gale ច្រៀងជូនពរខួបកំណើតបង Yaya ក្រលែងគូទអស់ពីចិត្តដើម្បីបងស្រីរាំអត់គិតលុយទេ! មានរូបភាព
ធ្លាក់ក្នុងអន្លង់ស្នេហ៍រកផ្លូវឡើងមិនរួចហើយ សម្រាប់អូន Gale កូនស្រីពៅរបស់អ្នកម៉ាក់ស្រីស្អាត Chompoo Araya ជាមួយលោកប៉ាកំពូលសង្ហា Not Wisarut ដែលតែងតែបង្ហាញភាពគួអោយស្រលាញ់ដល់បងៗពូមីងអ្នកស្រលាញ់ក្មេងបានទស្សនាជាប់ជានិច្ច
នៅពេលថ្មីៗនេះក្នុងថ្ងៃខួបកំណើតរបស់ Yaya Urassaya តារាសម្ដែងល្បីឈ្មោះ អូន Gale បានថតជាវីដេអូផ្ញើរជូនបងស្រីមានចម្រៀងរីករាយថ្ងៃកំណើត ហើយថែមទាំងមានក្បាច់រាំក្រលែងគូទអោយបង Ya ជាពិសេសទៀត
ក្នុង IG ឈ្មោះ polyplus_jad_hai បានបង្ហោះវីដេងូគួអោយស្រលាញ់អមជាមួយប្រយោគសារថា “Happy Birthday បង Ya ពូកែយកចិត្តខ្លាំងណាស់ចា @urassayas @chomismaterialgirl”
ឃើញបែបនេះហើយបង Yaya សប្បាយចិត្តខ្លាំងណាស់ ប្រញាប់ចូលទៅខមិនថា “Omg birthday complete ka”
អត្ថបទដោយ : នីត្តា