ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់កាន់តែកើនឡើងហើយក៏ស្អាតទាក់ភ្នែកបំផុតដែរសម្រាប់តួឯកស្រីកូនមួយយ៉ាង Janie Thianpho ក្រៅពីនាងមើលថែរូបរាងយ៉ាងយកចិត្តទុកដាក់ខិតខំហាត់ប្រាណជាប្រចាំហើយ នាងក៏មានមុខក្មេងជាងវ័យផងដែរ
មុននេះបានឃើញ Janie ផុសវីដេអូបង្ហាញរូបរាងគ្មានសម្លៀកបំពាក់មានតែស្បៃស្ដើងៗ អាចនិយាយបានថារូបភាពខាងលើបានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងចំពោះស្ទាយថតរូបរបស់នាង
ជាក់ស្ដែងសាម៉ីខ្លួនបានសុំពេលវេលាទៅសម្រាកលំហែកាយបែបសប្បាយៗនៅមាត់សមុទ្រជាមួយឈុតប៊ីគីនីតូចៗ អាចនិយាយបានថាទាំងស្អាតទាំងស៊ិចស៊ីហើយក៏គួអោយស្រលាញ់ខ្លាំងណាស់ដែរ បន្ទាប់ពីរូបភាពនេះ បានផុសចេញទៅហ្វេនៗប្រញាប់ចូលខមិនព្រោងព្រាតតែម្ដងម្នាក់ៗសុទ្ធតែប្រាប់ថាអត់ពាក្យបរិយាយទេ
អត្ថបទដោយ : នីត្តា