គូនេះស្វីតតាំងពីព្រឹកដល់យប់ ជាគូស្នេហ៍តារាស្វីតប្រចាំឆ្នាំក្នុងសិល្បៈថៃហើយ! តួឯកស្រី Aff Taksaorn ត្រូវថតរឿងភាគដល់យប់ជ្រៅ តែអត់ខ្លាចបារម្ភពីសុវត្ដិភាពទេ មានសង្សាររូបសង្ហារ Nonkul Chanon មកចាំទទួលដល់កន្លែងធ្វើការ ថែមមកមុនម៉ោងមកអង្គុយរង់ចាំទាល់តែកាងារ Aff រួចរាល់ទៀតផង ធ្វើឲមួយកន្លែងធ្វើការអ្នកណាក៏ថាគូនេះស្វីតដែរ។
ដោយតួឯកស្រីជើងចាស់ក្នុងរឿងភាគថៃនាង Aff Taksaorn បច្ចុប្បន្ននេះបេះដូងមិនមែននៅទំនេរទៀតនោះទេ មានម្ចាស់ចិត្តហើយ Aff ព្រមបើកចិត្ដនិងទទួលស្គាល់ថាកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសស្រករក្រោយរូបសង្ហារលោក Nonkul Chanon។ គូនេះប្រកាសថាស្រលាញ់គ្នាតាំងពីដើមឆ្នាំមកម្លេះ ថែមកាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់នាពេលកន្លងទៅក៏បានឆ្លងជាមួយគ្នាយ៉ាងផ្អែមល្ហែមផងដែរ។ អត់មានថ្ងៃពិសេសអីក៏គូ Aff និង Nonkul ស្វីតដែរ ថ្ងៃមុននោះ Nonkul អត់មានកាងារថតជាមួយ Aff ទេ តែមកចាំ Aff ដល់យប់ជ្រៅចាំដឹកសង្សារជូនត្រលប់ទៅផ្ទះវិញ បារម្ភពីសុវត្ដិភាពគូស្នេហ៍ ជាគូស្នេហ៍តារាដែលស្រលាញ់គ្នាពិតៗនិងស្វីតក្នុងសិល្បៈមួយគូផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ