Poo Praya មិនដឹងស្រលាញ់ Aum Patcharapa ថ្នាក់ណាទេខំវេចរបស់មួយនេះមកផ្ញើរបងស្រីស្អាត! មានរូបភាព

អាចនិយាយបានថាស្អាតមិនដែរប្រែប្រួលពិតៗសម្រាប់ស្រីស្អាតទាំងបីយ៉ាង Aum Patcharapa និងអ្នកចាត់ការផ្ទាល់ខ្លួន A Supachai ណាត់ជួបប្អូនស្រីកំពូលសម្រស់យ៉ាង Poo Praya បន្ទាប់ពីហោះហើរត្រលប់មកប្រទេសថៃវិញ

ជាពិសេសស្រីស្អាតទាំងពីរ Aum-Poo នៅក្បែរគ្នាសម្រស់ស្អាតទ្វេគុណតែម្ដង ហើយពាក្យសរសើររបស់ហ្វេនៗគឺសុទ្ធតែពាក្យថាស្អាត អ្នកទាំងពីរស្លៀកពាក់សាមញ្ញៗក្នុងថ្ងៃឈប់សម្រាក វាលស្មាស៊ិចស៊ីតិចៗតែស្អាតមានមន្ដស្នេហ៍ខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ការជួបគ្នាលើកនេះធ្វើអោយបង A Supachai សប្បាយចិត្តខ្លាំង ព្រោះថាខានជួបគ្នាច្រើនឆ្នាំហើយ ដូច្នេះហើយទើបរូបភាពនិងប្រយោគសារផុសចេញភ្លាមៗថា “ច្រើនឆ្នាំហើយដែលយើងមិនបានជួបគ្នា ថ្ងៃនេះមានក្ដីសុខខ្លាំងណាស់ដែលបានមកជួបប្អូនស្រីទាំងពីររបស់បង A មកអង្គុយមើលប្អូនៗគេលេងជាមួយគ្នាបណ្ដើរសើចបណ្ដើរ ថ្ងៃនេះពិតជាមានក្ដីសុខពិតៗ ស្រលាញ់ប្អូនស្រីទាំងពីរនាក់ខ្លាំងណាស់ណាចា @aum_patchrapa @prayalundberg”

អត្ថបទដោយ​ : នីត្តា