អ្នកក្រោយគេច្បាស់លាស់! View Wannarot បង្ហើបដំណឹងល្អទាក់ទងមើលចិត្តជាមួយ Mac Weerakanit ទើបតែ 5 ខែតែនិយាយរឿងរៀបការព្រោះ….! មានរូបភាព

ជាគូស្នេហ៍តារាមួយគូទៀតដែលស្រលាញ់គ្នាខ្លាំងហើយក៏ផ្អែមល្ហែមខ្លាំងណាស់ដែរ គឺគូរបស់ View Wannarot ជាមួយនិង Mac Weerakanit ព្រោះតាំងតែបើកបង្ហាញខ្លួនថាទាក់ទងមើលចិត្តគ្នាមក ក៏ឃើញអ្នកទាំងពីរឧស្សាហ៍ជះភាពផ្អែមល្ហែមដាក់គ្នាមិនឈប់

រហូតមកដល់ពេលថ្មីៗនេះខាង View បានចេញមកបើកចិត្តនិយាយទាក់ទងនិងរឿងស្នេហាថា “ក្ដីស្រលាញ់រយៈពេល 5 ខែកន្លងមកនេះពិតជាល្អខា្លាំងណាស់ បើសួរថាមានអ្វីត្រូវកែតម្រូវដែរទេ គឺដូចជាអត់ទេព្រោះអ្វីៗក៏ស្រដៀងៗគ្នា បើមានរឿងអីក៏និយាយគ្នាត្រង់ៗ ស្មោះត្រង់ ជឿជាក់គ្នា ហើយចំណងចំនូលចិត្តក៏ស្រដៀងគ្នាច្រើន ទើបមិនសូវមានអីដែលត្រូវកែប្រែទេ

After Footer (Active) - damrei Mr1 Zone2

រឿងអនាគត មានតែចាំមើលបន្ដទៀត នៅមិនទាន់ដឹងថាត្រូវអីគិតអីទេ ប៉ុន្ដែមានគោលដៅជីវិតដូចគ្នា ចំណែករឿងរៀបការដែលខាងប្រុសនិយាយមុននេះ គឺសប្បាយចិត្តណាស់​តាមពិតទៅ ពួកយើងមាននិយាយគ្នាខ្លះហើយ ដោយសារតែអាយុយើងច្រើនដែរ ទើបធ្វើអោយយើងយល់ថាមួយថ្ងៃៗដែលកន្លងផុតទៅពិតជាសំខាន់ មិនមែនចំណាយពេលទាក់ទងលេងសើចបាននោះទេ ហើយបើសួរថាភ្ញាក់ផ្អើលដែរទេដែលទាក់ទងគ្នាទើបតែបាន 5 ខែនិយាយរឿងរៀបការ វាច្បាស់តាំងតែថ្ងៃដំបូងដែលយើងទាក់ទងគ្នាមកម្លេស តែអោយពេលវេលាគ្នាបន្ទិចសិន បើតាមវ័យរបស់ពួកយើងគឺត្រៀមខ្លួនរួចហើយ 

មានតែចាំមើលវគ្គបន្ដ បើមានអ្វីចាំប្រាប់តាមក្រោយ ពេលនេះសុំធ្វើការរកលុយសិន ព្រោះវាជារឿងធំទើបមិនមែនពេលនេះ ប្រសិនបើគាត់សុំរៀបការ ចាំពិភាក្សាជាមួយម៉ាក់ប៉ាសិន ពេលនេះជីវិតមានក្ដីសុខណាស់…..”

អត្ថបទដោយ : នីត្តា