ស្វីតមែនមិនមែនសម្ដែងទេ! Nadech-Yaya ធ្វើកម្មវិធីគម្រប់ខួបសុំរៀបការយ៉ាងសាមញ្ញតែផ្អែមល្ហែមគ្រប់សន្លឹក! មានរូបភាព
Nadech-Yaya រៀបចំជប់លៀងសាមញ្ញៗជាមួយគ្នាយ៉ាងរ៉ូមែនទិក និងកក់ក្ដៅខ្លាំងណាស់ ដើម្បីគម្រប់ខួបមួយឆ្នាំក្នុងថ្ងៃសុំរៀបការ
ជារូបភាពដែលគួអោយស្រលាញ់ខ្លាំងណាស់ សម្រាប់អនាគតកូនក្រមុំស្រីស្អាតល្បីឈ្មោះយ៉ាង Yaya Urassaya ជាមួយ Nadech Kugimiya បានរៀបចំកម្មវិធីតូចតែហ៊ុំព័ទ្ធទៅដោយក្ដីស្រលាញ់និងភាពរ៉ូមែនទិក ជាការជប់លៀងគម្រប់ខួបមួយឆ្នាំក្នុងការសុំខាងស្រីរៀបការនៅអុីតាលី
អាចនិយាយបានថាឱកាសពិសេសនេះគឺសាមញ្ញៗខ្លាំងណាស់ដោយមាន Yaya ជាចុងភៅធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់ ហើយខាងប្រុសបានសរសេរប្រយោគសារថា “Yellow Bloosomic Lover #Iloveyoubabe #1june2023 #1yearhasbeenquick” ហើយសកម្មភាពមួយណាក៏ផ្អែមល្ហែមគួអោយច្រណែនដែរ
អត្ថបទដោយ : នីត្តា