ម្នាក់ៗគាំង Matt Peeranee ស្ងាត់ៗក្លាយជាអនាគតកូនក្រមុំបាត់….បុរសរូបសង្ហាម្នាក់នេះសុំខាងស្រីរៀបការយ៉ាងរ៉ូមែនទិក! មានរូបភាព
តារាសម្ដែងស្រីកូនកាត់រូបស្រស់ Matt Peeranee ក្រោយពីនៅលីវមួយរយៈធំមកក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍រឿងស្នេហាមករហូត ដោយជាក់ស្ដែងអ្នកគាំទ្រភ្ញាក់ផ្អើលពេញ IG តែម្ដង
នៅពេលសាម៉ីខ្លួនបើកបង្ហាញខ្លួនមិត្តប្រុសក្រៅសិល្បៈរូបសង្ហាម្នាក់ដែលធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះខាងប្រុសបានលុតជង្គង់សុំរៀបការបំពាក់ចិញ្ចៀនពេជ្រគាប់ធំយ៉ាងរ៉ូមែនទិក
ដោយខាងស្រីបានផុសរូបភាពអមជាមួយនិងប្រយោគសារដ៏គួអោយស្រលាញ់ថា “មានស្នេហាក៏ចង់អោយគង់វង់ ទិញឆ្នោតអាបីលេខក៏ចង់អោយត្រូវខ្លះ #ឆ្ងល់ដូចគ្នា (រូប emoji បេះដូងក្រហម” ឃើញបែបនេះហើយមិត្តភ័ក្ដអ្នកស្និតស្នាលទាំងក្នុងនិងក្រៅសិល្បៈរួមទាំងហ្វេនៗនាំគ្នាសម្ដែងក្ដីរីករាយនិងអបអរសាទរយ៉ាងច្រើន
អត្ថបទដោយ : នីត្តា