ប្រុសក្មេងពូកែយកចិត្ត! Aff-Nonkul ស្វីតដាក់គ្នាទាំងមិនដឹងខ្លួនប៉ុន្មានសន្លឹកនេះមិនដែលបានឃើញពីមុននោះទេ! មានរូបភាព
អោយតែមានពេលវេលាទំនេរពេលណាក៏តែងតែឃើញតួឯកប្រុស Nonakun Chanon បំពេញតួនាទីជាអ្នកចាត់ការផ្ទាល់ខ្លួនអោយសំណព្វចិត្តយ៉ាង Aff Thaksaorn ជានិច្ច ហើយក៏មានរូបភាពគួអោយស្រលាញ់ជាច្រើនផុសចេញមក មិនថាការជួយយួររបស់ជូនទៅដល់បន្ទប់តែងខ្លួន និងពេលមកទទួលត្រលប់ទៅផ្ទះវិញផងដែរ
អាចនិយាយបានថាបំពេញតួនាទីជាមនុស្សជាទីស្រលាញ់បានយ៉ាងល្អដល់ថ្នាក់អ្នកជុំវិញខ្លួនបង្អាប់មិនឈប់ ដោយម្នាក់ៗបង្អាប់ថាសាម៉ីខ្លួនជាអ្នកចាត់ការផ្ទាល់ខ្លួនបានល្អហើយក៏ជាអ្នកមើលថែបេះដូងដ៏ពិសេសទៀត
ជាក់ស្ដែងក៏មានវីដេអូដែលបានមកពីអ្នកគាំទ្រថតបានហើយយកមកផុសលើបណ្ដាញសង្គមភ្លាមៗ នេះជាវីដេអូរបស់ Aff-Nonkul កំពុងឈរតម្រង់ជួរនៅមុខហាងបាយ អាចនិយាយបានថាជារូបភាពដ៏សាមញ្ញនិងស្វីតខ្លាំងណាស់ ខាងប្រុសក៏សង្ហា ខាងស្រីក៏ស្រស់ស្អាត
អត្ថបទដោយ : នីត្តា