Aum Patcharapa ស្រែកភ្លាត់សម្លេងពេលបើកទ្វាបន្ទប់ហើយឃើញបង A អ្នកចាត់ការផ្ទាល់ខ្លួនធ្វើរឿងមួយនេះ! មានរូបភាព
អ្នកទាំងពីរជាមិត្តស្និតស្នាលនិងស្រលាញ់គ្នាបំផុតសម្រាប់ Aum Patcharapa និងអ្នកចាត់ការផ្ទាល់ខ្លួន A-Supachai អ្នកចាត់ការផ្ទាល់ខ្លួន
ហើយជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @aum_patchrapa បានផុសវីដេអូបញ្ជាក់ពីភាពស្និតស្នាលដែលអ្នកទាំងពីរមានចំពោះគ្នានិងបង្កើតស្នាមញញឹមដល់ហ្វេនៗ ចំពោះសកម្មភាពគួអោយស្រលាញ់នេះបានបង្ហាញអោយឃើញខណៈពេលដែលកញ្ញា Aum ច្រលំបើកទា្វចូលទៅក្នុងបន្ទប់តែងខ្លួនរបស់បង A ហើយក៏បានឃើញរឿងដ៏គួអោយភ្ញាក់ផ្អើល ព្រោះចំពេលដែលអ្នកចាត់ការផ្ទាល់ខ្លួនកំពុងតែស្លៀកខោ
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះក្រោយពី Aum ស្រែកភ្លាត់សម្លែងភ្ញាក់ផ្អើលហើយ សាម៉ីខ្លួននៅប្រទះឃើញខោបន្ថែមត្រគាកទៀតផង នេះហើយជាអាថ៌កំបាំងរបស់ស្រីស្អាត A បន្ទាប់មកប្អូនស្រីក្បាលខូចបានចាប់យកមើល និងបង្អាប់បែបសើចៗ បង្ករអោយបរិយាកាសនៅក្នុងបន្ទប់តែងខ្លួនសើចសប្បាយអ៊ូអរភ្លាមៗ
អត្ថបទដោយ : នីត្តា