ម៉ាក់របស់ Nine មានប្រតិកម្មបន្ទាប់ពីមានពត៌មានកូនប្រុសបែកគ្នាជាមួយ Baifern នេះអាចជាសារផ្ដែផ្ដាំជាប្រយោលក៏ថាបាន! មានរូបភាព
នាំគ្នាសើបស្រាវជ្រាវមិនឈប់មិនឈរបន្ទាប់ពីមានពាក្យចរចាមរាមផុសចេញទាក់ទងនិងទំនាក់ទំនងរបស់ Nine Naphat និង Baifern Pimchanok អាចនិងដើរមកដល់ផ្លូវបញ្ចប់ ដោយសារតែមូលហេតុផ្ទាល់ខ្លួន ទោះបីជាហេតុផលអ្វីក៏ដោយ ការរិះគន់ដ្រាម៉ា និងការផ្ដល់កំលាំងចិត្តក៏នៅតែបន្ដមានជារៀងរាល់ថ្ងៃ
ជាក់ស្ដែងខាង Moo-Phaka print អតិតតារាសម្ដែងគុណភាព ដែលត្រូវជាអ្នកម្ដាយរបស់ Nine Naphat ក៏បានបញ្ចេញប្រតិកម្មដោយការសរសេរសាររៀបរាប់នៅលើហ្វេប៊ុកដែលមានឈ្មោះថា @mumu.pimpaka ជាសារបង្ហាញពីអត្ថន័យនៃការណែនាំខ្លួន និងដើម្បីចែករំលែកវីធីគិត ដល់មនុស្សទូរទៅក្នុងការរស់នៅបច្ចុប្បន្ននេះថា
“នៅកន្លែងរបស់ខ្លួនឯង រស់នៅយ៉ាងស្ងប់សុខ មិនចាំបាច់ទៅពិសោធន៍បង្ហាញអ្វីជាមួយនរណា ឯងមិនចាំបាច់ប្រាប់រឿងរ៉ាវរបស់ឯងទៀតនោះទេ ទោះបីជាឯងបានលឺរឿងអ្វីពត៌មានអ្វីដែលនិយាយពីឯង ទោះវាជារឿងមិនពិតក៏ដោយ ដោះលែងវាទៅ”
ចំណែកពាក្យចរចាមរាមផ្សេងៗ ដែលកើតឡើងទាក់ទងនិងទំនាក់ទំនងរបស់កូនប្រុស ជាមួយមិត្តស្រីពិតមិនពិតមានតែរងចាំស្ដាប់សម្ដីពីសាម៉ីខ្លួនផ្ទាល់ហើយ តែក៏សូមផ្ដល់កំលាំងចិត្តដល់អ្នកទាំងពីរហើយសង្ឃឹមថាវាមិនដូចអ្វីដែលបានលឺទៅចុះ
អត្ថបទដោយ : នីត្តា