Chompoo បង្ហាញខ្លួននៅបារីសជាមួយឈុតដ៏សែនស៊ិចស៊ី…ប៉ុន្ដែទៅជួបនរនណាបានជាម៉ាក់ៗបាត់បង់សា្មរតីអារម្មណ៍មិននៅក្នុងខ្លួនបែបនេះ! មានរូបភាព

ធ្វើដំណើរហោះហើរខ្លាំងជាងបក្សីទៅហើយសម្រាប់តារាសម្ដែងស្រីកំពូលហ្វេសិនកូនបីយ៉ាង Chompoo Araya ដែលថ្មីៗនេះបានប្រមូលមិត្តសម្លាញ់យ៉ាង Ploy Chawaphon រួមជាមួយនិងក្រុមតុបតែងមុខធ្វើសក់ប្រចាំចិត្ត ហោះហើរទៅកាន់ប្រទេសបារាំងដើម្បីទៅចូលរួមទស្សនាការបង្ហាញម៉ូដផលិតផលថ្មីរបស់ Dior Haute Couture Autumn/Winter 2024-2025

ហើយការបង្ហាញខ្លួនរបស់ Chompoo លើកនេះអាចនិយាយបានថាមួយឈុតណាក៏មិនធម្មតាដែរ ថ្ងៃដំបូងបង្ហាញខ្លួនជាមួយឈុតក្ដោបទ្រូង បើកបង្ហាញស្មាបង្អួតសាច់សខ្ចី មើលទៅកាន់តែស៊ិចស៊ី និងមានលម្អជាមួយគុជខ្យងជុំវិញខ្លួនទៀត ហ្វេនៗឃើញហើយពេញចិត្តស្ដូកតែម្ដង

After Footer (Active) - damrei Mr1 Zone2

ហើយក្នុងថ្ងៃជាមួយគ្នានោះក្រៅពីឈុតនិងការតុបតែងខ្លួនរបស់នាង ដែលមើលទៅសមសួននិងស៊ីវិល័យសមជានារីហ្វេសិនហើយ ក៏នៅមានរឿងដែលត្រូវស្រែកតាមនាងដែរនោះគឺ Chompoo បានអង្គុយទន្ទឹមស្មាជាមួយ Avril Lavigne តារាចម្រៀងល្បីឈ្មោះលំដាប់ពិភពលោក

នៅក្នុង IG របស់សាម៉ីខ្លួនមានទាំងសរសេរសារខ្លីៗប៉ុន្ដែអាចដឹងដល់ក្នុងចិត្តនាងនាងសប្បាយចិត្តខ្លាំងកម្រិតណា “ឆ្កួតហើយៗៗៗ5555”

អត្ថបទដោយ : នីត្តា