ពេលនេះកំពុងតែមានពត៌មានល្បីថាBaifern & Nine អាចនឹងបែកបាក់ ថ្មីៗនេះ មានការសង្ស័យថាគូស្នេហ៍ជនជាតិថៃ ដ៏ស្រស់ស្អាត Nine Naphat និង Baifern Bah បានបែកគ្នាហើយ ក្រោយដំណើរកម្សាន្តដ៏ផ្អែមល្ហែមនៅប្រទេសស្វីស។
Baifern ត្រូវបានអ្នកសារព័ត៌មានជាច្រើន សួរទាក់ទងនឹង Nine Naphat ប៉ុន្តែនាងបដិសេធមិនឆ្លើយ ដូច្នេះរហូតមកដល់ពេលនេះ ការបែកបាក់គ្នានេះ វានៅតែជាការស្មានប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏នៅតែតាមដានគ្នា នៅលើ IG ដដែល។
ក្នុងនោះ សារព័ត៌មានថៃជាច្រើនបានចេញផ្សាយបញ្ហានេះជាបន្ត ដោយរង់ចាំការបញ្ជាក់ពីភាគីទាំងសងខាង ដោយសារនាងនិយាយថាវាមិនងាយស្រួលក្នុងការឆ្លើយសំណួរ រួចនាងក៏បានឆ្លើយសំណួរទាក់ទងនឹងកាលវិភាគការងារផ្សេងទៀតរបស់នាងវិញ។
បញ្ជាក់: Nine បានបកស្រាយរួចហើយថាមិនមានអ្វីដូចការសង្ស័យនោះទេ។

