Lisa និងគ្រួសារ Frederic កាន់តែបង្ហាញភាពស្និទ្ធិស្នាលគ្នាខ្លាំងឡើង……..

បើទោះបីមិនប្រកាសពីទំនាក់ទំនងជាសាធារណៈ​ Lisa និងកូនប្រុសទី ២របស់មហាសេដ្ឋីលំដាប់ពិភពលោក Frederic Arnault កាន់តែបើកចំហរខ្លាំងឡើង។​

ងាកមកមើលទង្វើពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអ្នកគាំទ្រតារាស្រី Lisa កាន់តែចាប់អារម្មណ៍ខ្លាំងឡើងដែលក្រោយពីទំនេរពីការងាររៀងខ្លួន អ្នកទាំង ២បានណាត់ជួបគ្នាធ្វើដំណើរកម្សាន្តក៏ដូចជាញ៉ាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែម។​

After Footer (Active) - damrei Mr1 Zone2

មានររូបភាពប៉ុន្មានសន្លឹកនេះត្រូវបានចែកចាយលើបណ្តាញសង្គមដែលធ្វើឱ្យ Fan គ្រប់គ្នាយល់ថា ប្រហែលមិនយូរទៀតឡើយ Lisa នឹងមានឈ្មោះជាកូនប្រសារទី ២ក្នុងគ្រួសារមហាសេដ្ឋីលំដាប់ពិភពលោក Frederic មិនខាន។

ការងារមមាញឹករៀងខ្លួនរបស់ Lisa និង Frederic មិនបានធ្វើឱ្យក្តីស្រលាញ់អ្នកទាំងពីរថមថយឡើយ ជាក់ស្តែងក្រោយបញ្ចប់ការងារនៅប្រទេសថៃភ្លាម Lisa បានហោះទៅប្រទេសបារាំងភ្លាមដើម្បីជួបជាមួយគូស្នេហ៍ដែលត្រូវបានគេថតបានតារាស្រីរូបនេះអង្គុយញ៉ាំអាហារជាមួយគ្រួសារខាងប្រុសពោរពេញដោយស្នាមញញឹមប្រៀបីគ្រួសារតែមួយអ៊ីចឹង។