ម្ដាយរបស់ Nine ចេញមកតវ៉ាជាមួយនិងអ្នកបណ្ដាញសង្គមដែលចូលទៅក្នុង IG ស្ដីបន្ទោសក្រោយពីបញ្ចប់បទសម្ភាសន៍! មានរូបភាព
កាលពីថ្ងៃទី 4 កក្កដាកន្លងទៅនេះការផ្ដល់បទសម្ភាន៍របស់តារាម្ដែង Nine Naphat បានក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមខណៈពេលនេះ ព្រោះសាម៉ីខ្លួនបានបញ្ជក់ពីទំនាក់ទំនងរបស់ខ្លួនជាមួយ Baifern-Pimchanok ពេលនេះនៅសល់ត្រឹមតែពាក្យថាមិត្តដូចដើមប៉ុណ្ណោះ
ការធ្វើផ្ដល់បទសម្ភាសន៍នោះសាម៉ីខ្លួនបានបញ្ជាក់ត្រឹមតែឋានៈបេះដូង ប៉ុន្ដែមិនបាននិយាយពីមូលហេុតដែលធ្វើអោយអ្នកទាំងពីរមិនអាចបន្ដដំណើរទៅមុខបាន ហើយពេលនោះ Nine និយាយទាំងទឹកភ្នែកថាខ្លួនពិតជាមានសំណាងណាស់ដែលបានស្រលាញ់គ្នាជាមួយ Baifern ហើយថែមទាំងប្រាប់ថានាងជាមនុស្សស្រីដែលល្អនិងពិសេសបំផុតក្នុងចិត្តរបស់ខ្លួន
អ្នកសារព័ត៌មានបានរាយការណ៍ថាបន្ទាប់ពីសន្និសីទសារព័ត៌មានបានបញ្ចប់ មានអ្នកបណ្ដាញសង្គមផុសផ្ដល់កំលាំងចិត្តយ៉ាងច្រើន ហើយខណៈពេលនោះក៏មានអ្នកបណ្ដាញសង្គមមួយចំនួន បានចូលទៅតវ៉ាជាមួយ Moo Pim Phaw ដែលជាម្ដាយរបស់ Nine ក្នុង IG ខណៈពេលនោះម្ដាយ Nine បានតតបខមិនទៅវិញថា “កុំធ្វើជាអ្នករឿងច្បាស់ពេក ចាំខ្ញុំចេញទៅនិយាយម្ដង”
អត្ថបទដោយ : នីត្តា