Boy Entertain ចង់សំដៅដល់នរណា-សារផ្ញើរមកពីលើមេឃបញ្ជា Baifern Pimchanok ហា៊នតែឆ្លើយអោយខូចឈ្មោះដឹងតែផ្ដឹង…..ខ្លាំងពេកហើយ! មានរូបភាព
Boy Entertain អ្នកសារពត៌មានល្បីឈ្មោះ ចេញមកបង្ហើបរឿងរសើបក្នុងសិល្បៈ មុននិង Baifern Pimchanok ចេញមកផ្ដល់បទសម្ភាសន៍អំពីសភាពផ្លូវចិត្តក្រោយពេលចែកផ្លូវគ្នាជាមួយ Nine…និយាយថាប្រសិនបើឆ្លើយអោយខូចឈ្មោះ ឬអ្នកសារពត៌មានណាសួរសំនួរអោយប៉ះពាល់ដឹងតែប្ដឹងទាំងអស់មិនទុក
ការផ្ដល់បទសម្ភាសន៍របស់តារាប្រុសស្រីល្បីឈ្មោះ Nine- Baifern ត្រូវបានបញ្ចប់ទាក់ទងនិងរឿងរ៉ាវឋានៈស្នេហាដោយផ្លាស់ប្ដូរពីពាក្យថាសង្សាមកនៅត្រឹមមិត្តល្អដូចដើម ហើយនៅតែអះអាងថាអ្នកទាំងពីរនៅតែមានបំណងល្អចំពោះគ្នាទៅវិញទៅមក មិនខឹងហើយក៏មិនស្អប់ អ្វីដែលសំខាន់រឿងទាំងអស់សុទ្ធតែជាការសម្រេចចិត្តរបស់អ្នកទាំងពីរ
រហូតមកដល់ពេលនេះខាង Boy Entertain បានចេញមកផុសសារបន្ទាប់ពី Baifern ផ្ដល់បទសម្ភាសន៍ហើយថា “ត្រូវបិទមាត់អោយជិតកុំប្រាប់នរណា មុនបផ្ដល់បទសម្ភាសន៍មានរាជសារមកពីលើមេឃថា បើថ្ងៃនេះតាហ៊ានឆ្លើយសំនួរអ្នកកាសែតហើយធ្វើអោយខូចឈ្មោះដឹងតែប្ដឹងអោយបាស់ជើង ចំណែកអ្នកកាសែតតាហ៊ានសួរធ្វើអោយប៉ះពាល់ក៏ប្ដឹងដូចគ្នា វិស័យសិល្បៈអញ្ចឹងហ្ន! រឿងនៅពីក្រោយវាកាន់តែក្ដៅជាងដែលយើងដឹង” បន្ទាប់ពីសារនេះបានផុសចេញទៅធ្វើអោយអ្នកបណ្ដាញសង្គមលាន់មាត់ អា…អូ..ដឹងហើយថាជានរណា “រាជសារពីលើមេឃ” គឺជានរណា? អត់ដឹងអ្វីដែលដឹងគឺថា…..តាដាក់គោលដៅមិនច្បាស់លាស់អាចនិងមានសារព្រមានទៅដល់ផ្ទះហើយ!!!
ខណៈពេលជាមួយគ្នានោះបង Boy Entertain បាននិយាយសរសើរដល់ Baifern ដែលបានឆ្លើតសំនួរល្អ អោយអ្នកកាសែតស្ងប់ចិត្តបាន ត្រៀមខ្លួនបានយ៉ាងល្អ ហើយអត្ថន័យគឺដូចគ្នាទៅនិង Nine ព្រោះតែស្នេហាមិនអាចបន្ដទៅមុខបាន ដោយសារតែរឿងរបស់អ្នកអ្នកទាំងពីរ ទើបត្រូវថយមកនៅត្រឹមមិត្ត ប៉ុន្ដែការបារម្ភនៅតែមានចំពោះគ្នាដូចដើម ហើយមូលហេតុបែកគឺដូចខាងប្រុសនិយាយ គឺខ្លួនគ្មានសមត្ថភាពរក្សាទំនាក់ទំនងនេះមិនបានល្អខ្លួនឯង
អត្ថបទដោយ : នីត្តា