កុំចង់ហក់ជាមួយចែៗអោយស្ពៃ! Baifern ចូលផ្ទះបាយដើម្បីធ្វើម្ហូបឆ្ងាញ់ៗទទួលស្វាមគន៍មិត្តសម្លាញ់ក្រុមជំរើសជាតិប៉ុន្ដែបែរជាមានរឿងគួអោយសង្ស័យព្រោះតែ…..! មានរូបភាព
ក្នុងកំឡុងពេលនេះទោះជាមិនមានសង្សា តែសម្រាប់តួឯកស្រី Baifern Pimchanok មើលទៅក៏មិនឯកាដែរព្រោះថាជុំវិញខ្លួនមានតែមនុស្សគួអោយស្រលាញ់និងចាំជួយផ្ដល់កំលាំងចិត្តទាំងអស់ និងតែងតែបង្កើតស្នាមញញឹមអោយនាងជានិច្ច
ជាក់ស្ដែង Baifern ក៏បានបើកទ្វាផ្ទះទទួលស្វាគមន៍មិត្តសម្លាញ់ដែលជាសមាជិកកីឡាក្រុមជំរើសជាតិ Popor Sapsiree កីឡាករវាយសីនារីថៃ ដែលមកសុំកំលាំងចិត្តពីមិត្តភ័ក្ដមុននិងទៅប្រកួតអូឡាំពិច ដោយ Popor បានសរសេរសារថា “Quality time with quality friends…កំលាំងចិត្តពីមហាមិត្តមុនទៅប្រកួតអូឡាំពិច”
ប៉ុន្ដែរូបភាពខាងលើប្រយោគសារនេះមើលទៅដូចជាមិនបានកំលាំងចិត្តទេតែបានស្ពៃហើយមើលទៅព្រោះម្ចាស់កំលាំងចិត្តម្នាក់នោះដេកលក់បាត់ទៅហើយ ម្ចាស់ផ្ទះធ្វើស៊ីភ្ញៀវហើយ Popor អាចប្រកួតឈ្នះនៅអូឡាំពិចតែដល់ពេលមកប្រកួតជាមួយ Baifern គឺមួយសូន្យរបស់នាងហើយចា
អត្ថបទដោយ : នីត្តា