Kratae Rsiam ប្រលះអ្នករិះគន់មិនសំចៃមាត់! ព្រោះតែងតែសួរនាងថាមិនចេះខ្មាស់គេទេរឺអីគូទសុទ្ធតែ…..ខំប្រឹងបង្ហាញគេទៀត! មានរូបភាព
ចេញមកប្រលះវិញដោយគ្មានសំចៃមាត់សម្រាប់តារាចម្រៀងស្រីស្អាតរាងអេមយ៉ាង Kratae RSiam ព្រោះតែនាងផុសរូបបង្ហាញត្រគាក គូទ ជាញឹកញាប់ ហើយក៏មានអ្នកចូលមកសួរនាងថា មិនចេះខ្មាស់គេទេ? គូទសុទ្ធតែសង្វាហើយនៅប្រឹងបង្ហាញគេទៀត! និងនៅមានផ្សេងៗទៀត
ថែមទាំងប្រាប់ថាចង់អោយគ្រប់គ្នាស្រលាញ់នូវអ្វីដែលខ្លួនមាននិងរាងកាយដែលខ្លួនគិតថាមិនស្អាតពេញចិត្ត ព្រោះវានិងធ្វើអោយយើងមានភាពជឿជាក់និងមានក្ដីសុខក្នុងការរស់នៅរាល់ថ្ងៃ ផ្ដល់ក្ដីស្រលាញ់ខ្លួនឯងគ្រប់គ្រាន់ ស្អាតតាមបែបរបស់ខ្លួនយើង
“Imperfections are natural មិនចេះខ្មាស់គេទេ? គូទសុទ្ធតែសង្វាហើយហ៊ានមកបង្អួតគេទៀត! គូទសង្វាអាក្រក់ណាស់! បើគូទអត់មានសង្វានិងស្អាតជាងនេះ……..
មែនហើយ! តែជីវិតរបស់ខ្ញុំ ប្រហែលជាមិនត្រូវបានរលាយដោយសារតែគូទសង្វានោះទេ តាមពិតទៅវាអាស្រ័យលើខ្លួនរបស់យើងខ្លួនឯងដែលមិនខ្វល់ពីវាតាំងតែពីដំបូង មិនបានលាបលេ មិនមើលថែ ហើយក៏មិនបានចាប់អារម្មណ៍ត្រង់ចំនុចនេះ នៅពេលយើងធាត់ បែកសាច់ វាក៏ជារឿងធម្មតា យើងគ្រាន់តែ “ទទួលយកវាអោយបាន” ព្រោះវាជាធម្មជាតិរបស់យើង
……..ហើយមិនថា នរណាប្រាប់អ្នក អាក្រក់ មិនស្អាត មិនសង្ហា ធាត់ ស្គម ខ្មៅ កន្ដឿ ជើងធំ គូទសង្វា #ក៏មិនត្រូវរស់នៅស្ពាយពាក្យរិះគន់យ៉ាប់ៗទាំងអស់នេះដែរ
រៀនអធ្យាស្រ័យអោយខ្លួនឯងនិងព្រមទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួន ព្រោះយើងជាមនុស្សមិនមែន AI ដែលត្រូវតែល្អឥតខ្ចោះគ្រប់យ៉ាង ចង់អោយគ្រប់គ្នចេះស្រលាញ់នូវភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង លើរាងកាយរបស់ខ្លួនឯង វានិងធ្វើអោយយើងមានភាពជឿជាក់និងក្ដីសុខក្នុងរស់នៅប្រចាំថ្ងៃ
មានមោទនភាពជាខ្លួនឯង ផ្ដល់ក្ដីស្រលាញ់អោយខ្លួនច្រើនៗ នោះក្ដីសុខនិងកើតឡើងច្រើនៗដូចគ្នាដែរ “ប្រសិនបើយើងស្រលាញ់ខ្លូនឯងគ្រប់គ្រាន់”
#ស្អាតតាមបែបយើង ស្អាតដោយមិនចាំបាច់តម្រូវតាមស្ដងដាររបស់នរណា
មិនចាំបាច់ទៅប្រៀបធៀបជាមួយនរណា #ព្រោះមានតែយើងម្នាក់លើលោក
“សង្វារបស់យើង គឺជាផែនទីដ៏ស្រស់ស្អាត”
#គ្រប់ខ្សែសង្វាដែលកើតឡើងសុទ្ធតែជាស្លាកស្នាមនៃការលូតលាស់
*ដោះលែង ជីវិតយើងងាយស្រួលធូរស្បើយជាងមុន បើយើងប្រើពាក្យថា ស្រេចតែវាទៅ EFF OFF”
អត្ថបទដោយ : នីត្តា