Nicha ផុសរូបគូភ្លាមៗបន្ទាប់ពីមានការរិះគន់លើបណ្ដាញសង្គមព្រោះតែសម្ដីរបស់ Tono រឿងធ្លាប់គិតថាចង់រៀបការឬមានកូន! មានរូបភាព

អាចនិយាយបានថាចេញមកចំពេលវេលាល្អណាស់ សម្រាប់រូបភាពផ្អែមល្ហែមរបស់តួឯកស្រីវ័យក្មេងរូបស្រស់ Nicha Natthanicha ជាមួយនិងម្ចាស់ចិត្តរូបសង្ហា Tono Pakin ដោយជាក់ស្ដែងខាង Nicha បានចេញមកផុសរូបភាពក្នុង IG

ជារូបភាពដ៏សែនរ៉ូមែនទិក អ្នកទាំងពីរបានដើរកាន់ដៃគ្នាដើរនៅលើឆ្នេរសមុទ្រ ទោះជាមិនច្រើនសន្លឹកតែក៏អាចប្ដូររសជាតិទឹកសមុទ្របានដែរថា ព្រោះរូបនីមួយៗរបស់ Nicha- Tono  ពិតជាមកចំពេលវេលាល្អណាស់

After Footer (Active) - damrei Mr1 Zone2

ព្រោះតែមុននេះមានការរិះគន់ជាច្រើនបានកើតឡើងបន្ទាប់ពីខាង Tono ចេញមករៀបរាប់ពីគំនិតរបស់ខ្លួនថាមិនធ្លាប់គិតថាចង់រៀបការឬសាងគ្រូសារមានកូនមានចៅជាមួយ Nicha នោះទេលុះត្រាណាតែប្រទេសថៃលែងមានជាតិពុល PM 2.5 និងបញ្ហាសំរាម

ប៉ុន្ដែខាងស្រីមិនត្រូវការប្រើសំដីតែរូបភាពមកដោះស្រាយបញ្ហានេះជំនួសវិញ នាងចង់ប្រាប់ថានៅតែស្រលាញ់កាន់ដៃគ្នាបែបនេះរហូតទៅ ហើយក៏យល់ចិត្តគ្នាគ្រប់យ៉ាង ការផុសរូបនោះក៏មានឃ្លាខ្លីអមជាមួយថា  “US” 

អត្ថបទដេោយ : នីត្តា