ជិតដល់ថ្ងៃមែនទែនហើយសម្រាប់ពិធីមង្គលការរបស់តារាស្រីកូនកាត់ Matt Peeranee ក្រោយពីទទួលបានការសុំបំពាក់ចិញ្ចៀនពីកូនកំលោះជាផ្លូវការរួមមក បន្ទាប់ពីនោះមកក៏ឃើញថាអ្នកទាំងពីរបានទៅដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនកន្លែង
ដោយជាក់ស្ដែងនៅក្នុងថ្ងៃទី 23 កក្កដា Matt បានចេញមកផុសរូបភាពនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @mattperanee ជារូបភាពរបស់នាងនិងកូនកំលោះទុកដាក់តាំងមុខរោងមង្គលការនៅពេលខាងមុខនេះ រូបប៉ុន្មានសន្លឹកនេះពិតជាស្រស់ស្អាតស្រស់សង្ហាសមគ្នាខ្លាំងណាស់ ជាមួយរូបនោះក៏មានប្រយោគអមជាមួយដែលថា “Embracing New Beginnings”
ប៉ុន្ដែឈុតកូនក្រមុំរបស់ Matt ពិតជាប្លែកខុសគេមែន ព្រោះមើលមួយភ្លែតដូចពាក់តែអាវក្នុងធម្មតាៗទេ មិននឹកថាជាឆុតកូនក្រមុំសោះឡើយស្អាតហើយស៊ិចស៊ីទៀតចា
អត្ថបទដោយ : នីត្តា